ព័ត៌មានជាតិ

កំហុស ៧ យ៉ាង​ដែល​អ្នក​គួរតែ​ដឹង​នៅពេល​លាង​សម្អាត​មុខ​

ការលាង​សម្អាត​មុខ​ហាក់បីដូចជា​រឿង​មួយ​ធម្មតា​ទេ​មែន​ទេ​? អ្នក​តែងតែ​ទម្លាប់​ធ្វើ​វា​រហូត​មក​ហើយ តែ​មុខ​របស់​អ្នក​នៅ​តែ​មាន​ផលប៉ះពាល់​ដដែល ដូច្នេះ​តើ​អ្វី​ជា​ដំណោះស្រាយ​ក្នុង​រឿង​ដ៏​ធំ​មួយ​នេះ​? បញ្ហា​នេះ​អ្នក​អាច​ទទួលផល​អាក្រក់​ច្រើនជាង​ផល​ល្អ ប្រសិនបើ​អ្នក​ធ្វើ​វា​មិន​បាន​ត្រឹមត្រូវ​ទេ​នោះ គឺ​អាច​ធ្វើឲ្យ​ស្បែក​មុខស្ងួត រលាក​ស្បែក​មុខ និង​ធ្វើឲ្យ​ស្បែក​មុខយារ​ធ្លាក់ ជ្រីវជ្រួញ​មុន​អាយុ​។ ដូច្នេះ​ដើម្បី​ស្វែង​យល់​ឲ្យ​ច្បាស់​ពី​កំហុសឆ្គង​ដែល​អ្នក​បាន​ធ្វើ​នៅ​ពេល​អ្នក​កំពុង​សម្អាត​មុខ​ជា​រៀងរាល់ថ្ងៃ ព្រមទាំង​វិធីសាស្ត្រ​ក្នុង​ការកែតម្រូវ​វា​ឡើងវិញ សូម​អាន​សេចក្តីលម្អិត​ដូចខាងក្រោម​៖

​ត្រូវ​ជ្រើសរើស​យក​ទឹក​សម្អាត​មុខ​អោយបាន​ត្រឹមត្រូវ
​វា​អាស្រ័យ​លើ​ប្រភេទ​ស្បែក​មុខ​របស់​អ្នក​ថា​ត្រូវ​ជ្រើសរើស​ទឹក​សម្អាត​ប្រភេទ​ណា​ដែល​ប្រសើរ​។ លោក​វេជ្ជបណ្ឌិត Graf បាន​ធ្វើ​ការណែ​នាំឲ្យ​ប្រើប្រាស់​ហ្វូ​ម​លាងមុខ ឬ​ជែល​លាងមុខ​សម្រាប់​អ្នកស្បែ​ក​មុខ​មាន​ខ្លាញ់ និង​ក្រែម​លាងមុខ​សម្រាប់​អ្នកមា​ន​ស្បែក​មុខស្ងួត​។ តែ​ហាម​ប្រើ​សាប៊ូលាងមុខ​ឲ្យសោះ ព្រោះ​វា​ធ្វើឲ្យ​ស្បែក​មុខ​អ្នក​ស្ងួតខ្លាំង​។

​ត្រូវ​ប្រាកដថា​ដៃ​ទាំង​គូ​របស់​អ្នក​ស្អាត
​លោក​វេជ្ជបណ្ឌិត​Graf​និយាយថា ជាធម្មតា ដៃ​របស់​យើង​មាន​ភាពកខ្វក់​ដោយសារ​ពាល់​នូវ​របស់​ផ្សេងៗ​។ ដូច្នេះ​សូម​លាងដៃ​របស់​អ្នក​ជា​មុន​សិន​មុន​នឹង​យក​ទៅ​សម្អាត​មុខ​។ បោក​កន្សែង​ជូត​មុខ​របស់​អ្នក​ឲ្យ​ស្អាត ប្រសិនបើ​អ្នក​ប្រើប្រាស់​កន្សែង​ជូត​មុខ​ត្រូវ​រក្សា​កន្សែង​នោះ​ឲ្យ​ស្អាត​ជា​និច្ច​។ ត្រូវ​សម្អាត​កន្សែង​ជូត​មុខ​របស់​អ្នក​ជា​រៀងរាល់ថ្ងៃ ឬ​ក៏​ប្រើ​កន្សែង​ថ្មី​មួយ​ផ្សេង​ទៀត​រាល់ពេល​ដែល​អ្នក​ធ្វើ​ការសម្អាត​មុខ​។ កន្សែង​ជូត​មុខ​អាច​ជួយ​សម្អាត​ភាពកខ្វក់ និង​ក្អែល​ចេញពី​ស្បែក​មុខ​របស់​អ្នក​។ ព្រោះ​សម្ពាធ​ដែល​សង្កត់​មក​លើ​មុខ​អាច​ជាប់​ក្អែល​នៅក្នុង​រន្ធ​ញើស​ខណៈ​ដែល​អ្នក​យក​ដៃ​មក​លាង​សម្អាត​។
​អ្នកត្រូវការ​លាង​សម្អាត​មុខ​ជាមួយ​នឹង​ទឹក​ក្តៅ​អ៊ុនៗ អ្នក​ចង់​លាង​សម្អាត​មុខ​របស់​អ្នកនឹង​ទឹក​ក្តៅ​អ៊ុនៗ​ដើម្បី​ប្រាកដថា​ស្បែក​របស់​អ្នកមាន​សំណើម និង​មិន​មាន​ផលប៉ះពាល់​អ្វី​មកលើ​ស្បែក​មុខ​។ វិធី​ដ៏​ប្រសើរ​បំផុត​គឺ​ត្រូវ​ប្រើ​ទឹក​ដែល​មិន​ក្តៅ​ពេក​ហើយក៏​មិន​ត្រជាក់​ពេក​ដែរ​។

​កុំ​ខាត់​ស្បែក​មុខ​ខ្លាំង​ហួសហេតុ
​មនុស្ស​ជាច្រើន​ចូលចិត្ត​ធ្វើការ​ដុសខាត់​ស្បែក នឹង​ឡេ​ខាត់​ស្បែក ដូច្នេះ​អ្នក​ត្រូវតែ​ថែរក្សា​ស្បែក​មុខ​របស់​អ្នក​តាម​សម្រួល​។ អ្នក​គួរតែ​ចៀសវាង​ការប្រើ​របស់​រឹងៗ​មក​ប៉ះ​លើ​ផ្ទៃមុខ និង​ធ្វើការ​ដុសខាត់​ស្បែក​ថ្នមៗ ដូច្នេះ​ទើប​វា​មិន​ផ្តល់​ផល​ប៉ះពាល់​ដល់​ស្បែក​។ ម្យ៉ង​ទៀត​អ្នកត្រូវតែ​ប្រាកដ​ថា​បាន​សម្អាតផ្ទៃ​មុខ​បាន​ស្អាត​ល្អ​។

​គ្មាន​ករណី​លើកលែង​ទេ​ត្រូវតែ​សម្អាត​ផ្ទៃមុខ ២ ដង​ក្នុង ១ ថ្ងៃ
​មនុស្ស​ភាគច្រើន​ធ្វើ​ការសម្អាត​មុខ​មិន​បាន​គ្រប់គ្រាន់​ទេ​នេះ​ជា​មូលហេតុ​ដែល​បង្ក​ឲ្យមាន​បញ្ហា​។ សំខាន់​គឺ​នៅ​ពេល​ព្រឹក​បន្ទាប់​ពី​អ្នក​ក្រោកពីដំណេក​ដើម្បី​លាង​សម្អាត​ភាពកខ្វក់​ចេញពី​ផ្ទៃមុខ និង​បាក់តេរី​ដែល​បាន​ប្រមូលផ្តុំ​លើ​ផ្ទៃមុខ​ក្នុងពេល​ដែល​អ្នក​កំពុង​គេង ហើយ​ម្តងទៀត​នៅពេល​យប់​ដើម្បី​លាង​សម្អាត​ក្រែម​ម្សៅ​របស់អ្នក ព្រមទាំង​ធូលី​កខ្វក់​ដែល​បាន​មក​ផ្តុំគ្នា​លើ​ផ្ទៃមុខ​ពេញ ១ ថ្ងៃ​។​
face
​ចុចទីនេះមើលប្រភពដើម​សហការ​ជាមួយនឹងដំណឹង​

មតិយោបល់