ព័ត៌មានជាតិ

មីឆា​ម៉ាឡេស៊ី​

​មី​ដែល​ប្រើ​ម្ទេស​ចិញ្ច្រាំ​មាន​គុណភាព​ទ្វេដង និង​រក្សា​ក្នុង​ទូរ​ទឹកកក​។ ប្រសិនបើ​ធ្វើ​សម្រាប់​អ្នកបួស​វិញ​គឺ​គ្មាន​ជាតិ​សាច់មាន់ និង​បង្កង​ទេ ប៉ុន្តែ​តែ​មាន​បន្លែ និង​តៅគ័រ​ជំនួស​វិញ​។​
​គ្រឿងផ្សំ​៖
– ម្ទេស​គ្រៀម ១០ ផ្លែ​ធំៗ
– ខ្ទឹម​ក្រហម ៥ ផ្លែ បកសំបក​ឲ្យ​ហើយ
– ខ្ទឹម​ស ៥ ខ្លែប
– កា​ពិ ១ ស្លាបព្រា​បាយ
– ប្រេង​ឆា ៦ ស្លាបព្រា​បាយ
– តៅគ័រ​ទម្ងន់ ១៥០ ក្រាម កាត់​រាង​ជ្រុងៗ​ប្រវែង ២ សងទីម៉ែត្រ
– ខ្ទឹម​បារាំង ២ ផ្លែ​ហាន់​ជាស្រេច
– ខ្ទឹម​ស ២ ខ្លែប ហាន់​ជាស្រេច
– សាច់មាន់ ៣ ខាំ កាត់​ជា​បន្ទះៗ
– បង្កង​ឆៅ ៣ ខាំ បក​សំបក និង​វះ​ពោះ​រួច
– ផ្កា​ខាត់ណា ៦ មើ​ម ហាន់​ជា​ប្រវែង ៣​សងទីម៉ែត្រ
– ទឹក​ប៉េងប៉ោះ ១ ស្លាបព្រា​បាយ
– ទឹកស៊ីអ៊ីវ ១ ស្លាបព្រា​បាយ
– មី​លឿង​សរសៃ​ធំ ៤៥០ ក្រាម កាត់​ជា​ប្រវែង​ខ្លីៗ​
– ខ្ទឹម​ខៀវ ៤ មើ​ម ហាន់​ជាស្រេច
– សណ្តែក​បណ្តុះ ២២៥ ក្រាម
– ក្រូចឆ្មា ១ ចំហៀង
– អំបិល និង​ម្រេច​ស្រស់
– ទឹក​ក្រូចឆ្មា

​វិធី​ធ្វើ
១ ដើម្បី​ធ្វើ​ម្ទេស​ចិញ្ច្រាំ ត្រូវ​ត្រាំ​ម្ទេស​ស្ងួត​ក្នុង​ទឹក​ក្តៅ​រយៈពេល ២០ នាទី​រហូតដល់​ទន់​។ រួច​យក​ម្ទេស​វះ​យក​គ្រាប់​ចេញ​។ ត្រូវ​ប្រើ​អង្រែបុកគ្រឿង ខ្ទឹម​ក្រហម និង​ខ្ទឹមស​។ ដាក់​ទឹក​ធម្មតា ២ ស្លាបព្រា​បាយ ដាក់​ប្រេងឆា ១ ស្លាបព្រា​បាយ​ចូល​ខ្ទះ​រួច​ដុត​កម្តៅ ហើយ​កូរ​ពី ៣ ទៅ ៤ នាទី​។ រួច​ផ្ទេរ​ចូលទៅ​ក្នុង​ចាន ហើយ​សម្អាត​ខ្ទះ​ចេញ​។

២ ចាក់​ប្រេងឆា​ចូល​ទុក​ឱ្យ​ក្តៅ ហើយ​ចៀន​តៅគ័រ​ពី ៣ ទៅ ៤ នាទី​រហូតដល់​ខ្លោច​តិចៗ​។ រួច​ដួស​តៅគ័រ​ចេញពី​ខ្ទះ ទុក​ឱ្យ​ស្ងួត​។ ដាក់​ខ្ទឹមបារាំង និង​ខ្ទឹមស​ចូលទៅ​ក្នុង​ប្រេងឆា ហើយ​ឆា​រយៈពេល ២ នាទី​រហូត​ធុំក្លិន​ឈ្ងុយ ។ ចាក់​សាច់​មាន់​ចូល​ចៀន​ពី ២ ទៅ ៣ នាទី បន្ទាប់​មក​ចាក់​បង្កង និង​ស្ពៃ​ចូល​។

៣ ដាក់​ម្ទេស​ឆា ១ ស្លាបព្រា​បាយ ស៊ុប​ខាប់​ប៉េង​ប៉ោះ ទឹក​ធម្មតា ១២៥ មី​លី​លីត្រ​និង​ទឹកស៊ីអ៊ីវ​យក​ទៅ​រំងាស់​។ ចាក់​មី​ចូល និង​ចម្អិន ៣ នាទី​។ ដាក់​ខ្ទឹម និង​សណ្តែកបណ្តុះ​ចូល ហើយ​យក​តៅគ័រ​ដាក់ចូល​ខ្ទះ រួច​ឆា​បញ្ចូល​គ្នា​។ បន្ថែម​រសជាតិ ដាក់​អំបិល ម្រេច និង​ទឹក​ក្រូចឆ្មា​បន្តិច​ចូល​។ បង្កង សាច់មាន់ ទឹកម្ទេស​ហិល ទឹកស៊ីអ៊ីវ ប៊ីចេង អំបិល និង​ច្របាច់​ទឹក​ក្រូចឆ្មារ​ចូល​បន្ត​ច​ជា​ការ​ស្រេច​៕
13889412231
ចុចទីនេះ មើលប្រភពដើម​សហការ​ជាមួយនឹងដំណឹង​

មតិយោបល់