ព័ត៌មានជាតិ

មនុស្ស ​១.០៤៩​នាក់​បាន​ស្លាប់​ដោយ​សារ​គ្រោះ​ថ្នាក់​ក្នុង​អណ្ដូង​រ៉ែ​ធ្យូង​ថ្ម​ចិន​

ប៉េកាំង៖ គ្រោះថ្នាក់​នៅ​ក្នុង​អណ្ដូង​រ៉ែ​ធ្យូង​ថ្ម​របស់​ប្រទេស​ចិន​បាន​ស្លាប់​មនុស្ស​សរុប​ទាំង​អស់​មាន​ចំនួន​​ ១.០៤៩​នាក់​ នៅ​ក្នុង​ឆ្នាំ ​២០១៣​ ដោ​យបាន​ធ្លាក់​ចុះ ​២៤​ភាគរយ​ បើ​ធៀប​នឹ​ងឆ្នាំ​ ២០១២​ ដែល​សបញ្ជាក់​ឲ្យ​ឃើញ​ថា​​ហានិភ័យ​នៃ​វិស័យ​រុករក​រ៉ែ​ត្រូវ​បាន​ថយ​ចុះ ​ក្រោម​បទប្បញ្ញត្តិ​របស់​រដ្ឋាភិបាល។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​​របស់​មន្ត្រី​អាជ្ញាធរ។

gold_mine_explosion_china

ចិនជាប្រទេសដែលរុករកធ្យូងថ្ម និងឧស្សាហកម្មរ៉ែធំជាងគេនៅក្នុងពិភពលោក ដែល​កាល​ពី​ឆ្នាំ ​២០១៣​ ​រដ្ឋា​​ភិបាល​បាន​បិទ​ប្រតិបត្តិការ​តូចៗ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ដើម្បី​បង្កើត​សុវត្ថិភាព​ និង​កាត់​បន្ថយ​ហានិភ័យ។

នៅក្នុងឆ្នាំ ២០១៣ គ្រោះថ្នាក់នៅដោយសារការរុករកធ្យូងថ្មបានសម្លាប់​មនុស្ស ​១.០៤៩​នាក់​ រួម​ទាំង​​ការ​​បាត់​ខ្លួន​ ដោយ​បាន​ធ្លាក់​ពី​ ១.៣៨៤​នាក់ ​កាល​ពី​ឆ្នាំ ​២០១២ ​និង​ធ្លាក់​ចុះ​ពី ​១.៩៧៣​នាក់​ កាល​ពី​ឆ្នាំ ​២០១១៕​

មតិយោបល់