ព័ត៌មានជាតិ

ព័ត៌មានលម្អិត៖​ កឺៗបុកតុតុបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចឆែករកឃើញគ្រឿងញៀនជាង៦គីឡូ

ភ្នំពេញ: យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី៣​ ខែមិថុនា ឆ្នាំ២០១៩ ម៉ោង ៣និង០០នាទីរសៀល ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ១៥៤ សង្កាត់ផ្សាថ្មី៣ មុខរោងកុនលុច្ស មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តម៉ាក LEXUS ធុនកណ្តាល ពណ៌ខ្មៅ ស្លាកលេខភ្នំពេញ 2AW-4332 បានបើកទៅបុកម៉ូតូកង់បី (តុតុ) មួយគ្រឿងបណ្តាលឲ្យរបួសធ្ងន់ ហើយព្យាយាមបើករត់គេច ភ្លាមនោះ កម្លាំងសមត្ថកិច្ចបានអន្តរាគមន៍ភ្លាមៗ ឃាត់ខ្លួនជនបង្កជាជនជាតិចិន ឈ្មោះ អៅ មីង ភេទប្រុស អាយុ ៣០ឆ្នាំ ព្រមទាំងរថយន្តផងដែរ។

ក្រោយពីបានធ្វើការត្រួតពិនិត្យ សមត្ថកិច្ចរកឃើញនៅក្នុងរថយន្តរបស់ជនបង្កមានការបូបយួរមួយ ក្នុងនោះមានកញ្ចប់កាហ្វេចំនួន ៦ដុំ ដោយមានការសង្ស័យសមត្ថកិច្ចបានហែកមើលឃើញមានថ្នាំគ្រាប់ពណ៌ទឹកសមុទ្រ រូបតុក្កតា សញ្ញាក្បាលខ្មោច ច្រើនគ្រាប់ សង្ស័យជាសារធាតុញៀន សមត្ថកិច្ចបានសហការជាមួយការិយាល័យ ប្រឆាំងគ្រឿងញៀន ដើម្បីធ្វើតេស្តជាលទ្ធផលបង្ហាញឲ្យឃើញថា ជាថ្នាំញៀនប្រភេទ M.A /M.D (អិចស្រ្តាស៊ី) ថ្នាំគ្រវី បន្ទាប់មកសមត្ថកិច្ចសួរចម្លើយនឹងពន្លាត ដែនសមត្ថកិច្ចបន្តធ្វើការឆែកឆេរដល់លំនៅដ្ឋានជនសង្ស័យ ស្ថិតនៅខណ្ឌច្បារអំពៅ ។

ក្នុងកិច្ចប្រតិបត្តិការបន្តនេះ មិនមានលទ្ធផលរុករកឃើញអ្វី នឹងការស្តាប់ចម្លើយសារភាព ជនសង្ស័យមិនបានប្រាប់អំពីបក្សពួក សមត្ថិច្ចក៏បានធ្វើកំណត់ហេតុនៃការឆែកឆេរ ព្រមទាំងដកហូតថ្នាំញៀនប្រភេទអិចស្តាស៊ីចំនួន ១១,៦៨០គ្រាប់ ទម្ងន់ ៦គីឡូ ៥៤១ក្រាម នឹង ៣២មីលីក្រាម បច្ចុប្បន្នសមត្ថកិច្ចកំពុងជំរុញនូវវិធានការជំនាញសួរចម្លើយ ដើម្បីបន្តចាប់យកបក្សពួកនឹងវត្ថុតាងបន្ថែមទៀត៕

មតិយោបល់