ព័ត៌មានជាតិ

អ៊ីរ៉ង់​គ្រោង​ផលិត​ដែកថែប​ឲ្យបាន ៥៥​លាន​តោន​នៅ​ចុងឆ្នាំ ២០១៥

​ប្រទេស​អ៊ីរ៉ង់ មាន​គម្រោង​បង្កើន​ការផលិត​ដែកថែប​ឲ្យបាន ៥៥​លាន​តោន​នៅក្នុង​ឆ្នាំ ២០១៥ ដើម្បី​បង្កើន​ការនាំចេញ និង​ប្រាក់​ចំណូល​។​
​យោង​តាម​ការចុះផ្សាយរ​បស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ិនហួ បាន​ចុះផ្សាយ​ដោយ​ដកស្រង់​នូវ​សំដី​របស់​លោក Mohammad-Jafar Sarqini ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម​អ៊ីរ៉ង់ បាន​មាន​ប្រសាស៍ថា ដែកថែប​ជា​វត្ថុ​ធាតុ​ដែល​សំខាន់ សម្រាប់​នាំចេញ​ទៅ​បរទេស ហើយ​ការនាំ​ចេញ​គឺ​គ្មាន​ដែន​កំណត់​ឡើយ គិត​ចាប់ពី​ចុង​ខែ​មិថុនា ខាងមុខនេះ ។​

​សមាគម​អ្នក​ផលិត​ដែកថែប​ពិភពលោក បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ថា អ៊ីរ៉ង់ បាន​ផលិត​ដែកថែប​សរុប​ចំនួន ១៤.០៧១​លាន​តោន គិត​ក្នុង​អំឡុងពេល​១១​ខែ ក្នុង​ឆ្នាំ​២០១៣​កន្លងទៅនេះ ។ តួលេខ​នេះ​បាន​កើនឡើង​៦​ភាគរយ បើ​ធៀប​នឹង​អំឡុង​ពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០១២ ។​
​រដ្ឋាភិបាល​អ៊ីរ៉ង់ បានគ្រោង​នឹង​ផលិត​ដែកថែប ដោយ​បង្កើន​ឲ្យបាន ៥៥​លាន​តោន នៅ​ចុងឆ្នាំ​២០១៥ នេះ​ជា​គម្រោង​ការបង្កើន​ការអភិវឌ្ឍន៍ រយៈពេល​៥​ឆ្នាំ​របស់​អ៊ីរ៉ង់ ៕​
Official_Photo_of_Hassan_Rouhani,_7th_President_of_Iran,_August_2013

មតិយោបល់