ព័ត៌មានជាតិ

ចិន​បំផ្លាញ ភ្លុក​ដំរី ខុសច្បាប់​ចោល ជាង ៦​តោន​

យោង​តាម​ការចុះផ្សាយ​ដោយ​សារព័ត៌មាន​ក្នុងស្រុក បានឲ្យដឹងថា ចិន​បាន​បំផ្លាញចោល​ភ្លុក​ដំរី ដែល​បាន​ដកហូត​ពី​ការរត់ពន្ធ​ដោយ​ខុសច្បាប់ នៅ​ក្រុង​ដុង​ហ្គួ​ន ខេត្ត​ហ្គាង​ដុង​។​
​ការបំផ្លាញ់​នេះ​បាន​ធ្វើឲ្យ អង្គការសហប្រជាជាតិ សហរដ្ឋ​អាម៉េរិក និង​អង្គការ​ផ្សេងទៀត បាន​សារ​ទរ​ចំពោះ​រដ្ឋាភិបាល​ចិន​។​

​នេះ​គឺជា​ការបង្ហាញ​ពី​ការតាំង​ចិត្ត​របស់​រដ្ឋាភិបាលចិន ក្នុង​ការបង្ក្រាប ទៅ​ការរត់ពន្ធ​ភ្លុក​ដំរី​ខុសច្បាប់​។ អាជ្ញាធរ​ចិន​បានបង្ហាញ គំនរ​នៃ​ភ្លុក​ដំរី​ឆ្លាក់​លម្អ​រួចហើយ និង​ភ្លុក​ដំរី​មិនទាន់​ឆ្លាក់​មុនពេល កម្ទេច ចោល​វត្ថុ​ទាំងអស់នោះ ជាមួយនឹង​ម៉ាស៊ីន​កម្ទេច​។​
​មន្ត្រីរដ្ឋបាល​ព្រៃឈើ ដែល​រៀបចំ​ការបំផ្លាញ បាន​និយាយថា នេះ​គឺជា​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ ជា​សាធារណៈ​លើកដំបូង​របស់​ប្រទេស​ចិន​៕​
2014-01-08_104922

មតិយោបល់