ព័ត៌មានជាតិ

ចិន​បិទ​គេហទំព័រ​កាសែត​ដ៏​ល្បី​របស់​អង់គ្លេស ដោយ​គ្មាន​មូលហេតុ​

​គេហទំព័រ​ដ៏​ល្បី​របស់​កាសែត​ចក្រភព​អង់គ្លេស​ត្រូវបាន​រដ្ឋាភិបាល​ចិន បាន​បិទ​កាលពី​ថ្ងៃ​អង្គា​កន្លងទៅ​នេះ​ដោយ​មិន​មាន​មូលហេតុ​។ នេះ​ជា​លើក​ទី​១ ដែល​សារព័ត៌មាន​ធំ​របស់​អង់គ្លេស​ត្រូវបាន​បិទ​។​

​ប្រភព​ព័ត៌មាន​ពី​ទីក្រុង​ប៉េកាំង​បានបញ្ជាក់​ថា គេហទំព័រ theguardian.com ត្រូវ​បាន​បិទ​កាលពី​ម៉ោង ៤ និង ២៦​នាទី​ព្រឹក ម៉ោង​ក្នុង​ស្រុក​កាលពី​ថ្ងៃ​ពុធ​កន្លងទៅ ដោយ​ប្រជាពលរដ្ឋ​ទាំងអស់​នៅក្នុង​ប្រទេស​មិន​អាច​បើក​បាន​ឡើយ​។​

​គេ​មិន​បានដឹង​ពី​មូលហេតុ​នៃ​ការបិទ​នេះ​ផង​ដែរ ប៉ុន្តែ​បើ​តាម​ការ​ស​ន្ម​ត់​គឺ​ដោយសារ​តែ​សារព័ត៌មាន​អង់គ្លេស​មួយ​នេះ​ចុះផ្សាយ​នូវ​អត្ថបទ​ដែល​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​នយោបាយ​របស់​រដ្ឋាភិបាល​ចិន​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ឆ្នាំ ២០១២ កន្លងទៅនេះ គេហទំព័រ​សារព័ត៌មាន​ល្បីៗ​របស់​អាមេរិក​មួយចំនួន​ដូចជា New York times និង Bloomberg សុទ្ធតែ​ត្រូវបាន​បិទ បន្ទាប់​ពី​ចុះផ្សាយ​ពាក់ព័ន្ធ​នឹង​ព្រទ្យ​សម្បត្តិ​របស់​ក្រុមគ្រួសារ​មេដឹកនាំ​ចិន​៕​
2014-01-10_123225

មតិយោបល់