កីឡាករ Angel Di Maria របស់ក្លិប Real Madrid បានបង្ករឲ្យមានបញ្ហា កាលពីថ្ងៃចន្ទកន្លងទៅ ក្នុងការប្រកួត ក្របខណ្ឌ La Liga ដោយគាត់បានក្តោបពង នៅលើទីលាន ដោយចាប់បានដោយកាមេរ៉ា ដែលជាសញ្ញាបង្ហាញថាជាសកម្មភាពមិនសមដាក់អ្នកគាំទ្រ។
ស្លាបប្រយុទ្ធសញ្ជាតិអាហ្សង់ទីន រូបនេះ បានធ្វើការច្រានចោលនូវព័ត៌មាន នេះ ថាគាត់មិនបានក្តោបពង ចំអកឡកឡឺយ ឬសញ្ញាឲ្យក្តដាក់ អ្នកគាំទ្រ និង គ្រូបង្វឹក Carlo Ancelotti នោះទេ។ រឿងនេះកំពុងស្ថិតនៅក្នុងការស៊ើបអង្កេត តែគ្មានហេតុផល ដាក់ទណ្ឌកម្មរូបលោកឡើយ។
កីឡាករ វ័យ ២៥ ឆ្នាំ រូបនេះ បានជួសដោយកីឡាករ Gareth Bale នៅពាក់កណ្តាលតង់ទី ២ ខណៈប្រកួតលើទឹកដីរបស់ខ្លួន នៅ ពហុកីឡដ្ឋាន Bernabeu ហើយក៏មានរឿងរ៉ាវកើតឡើងតែម្តង។កីឡាកររូបនេះបានថ្លែងឲ្យដឹងថា រូបលោកគ្មានបំណង ឬបង្ហាញអាកប្បកិរិយាយ៉ាងដូច្នោះទេ បើសិនជាខុសមែន លោកសុំទោស ក្នុងករណី ដែលបង្ហាញសកម្មភាពមិនសមរម្យនោះ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ ខាងទំព័រ ក្លិបបានចេញសេចក្តីថ្លែងការឲ្យដឹងថា “សកម្មភាពនោះ វាមិនអាចចាត់ទុកថា ជាសកម្មភាពដែលធ្វើឲ្យប៉ះពាល់ដល់ អ្នកគាំទ្រ ឬគ្រូបង្វឹកឡើយ កាលពីថ្ងៃទី ៦ ខែ មករា នោះ “។
ដោយឡែក លោក Ancelotti បាននិយាយថា រឿងនោះលោកបានបានចង់ចាំនោះទេ តែ Di Maria គួរតែផ្តោចលើការលេងវាសំខាន់ជាង៕

មតិយោបល់