ព័ត៌មានជាតិ

ក្មេងប្រុស​ដ៏​គួរ​ឲ្យ​អាណិតមាន​ស្បែក​ដូចស​ត្វ​ពស់​ដោយសារ​អាឡែ​ស៊ីថ្នាំ​មានឱកាសរ​ស់​តិច​

​រោគសញ្ញា​ប្រតិកម្ម​ថ្នាំ​ដល់​ថ្នាក់​បង្ករ​ជា​រោគសញ្ញា​អាឡែ​ស៊ី បាន​ធ្វើឲ្យ ក្មេងប្រុស​ឈ្មោះ Oakley មាន​ស្បែក​ដូច​ទៅ​នឹង​សត្វ​ពស់ ។​
​ជាមួយ​នឹង​រោគ​សញ្ញា​ខាងលើ ក្មេងប្រុស​អាយុ ៧ ឆ្នាំ ឈ្មោះ Oakley Orange ដែល​រស់នៅ ក្នុង Strood, Kent បាន​កើត​ជំងឺ​ដ៏​កម្រ​មួយ ដែល​បង្ករ​ឲ្យ​ស្បែក​បែក និងរ​បើក ដូច​ទៅ​នឹង​សត្វ​ពស់ ។​

​ដើមហេតុ​ដែល​ធ្វើ​ឲ្យ​ក្មេងប្រុ​សរូបនេះ ប្រែក្លាយ​ជា​មនុស្ស​បែប​នេះ ដំបូង ដោយសារតែ​គាត់​មាន​ជំងឺ​ស្កន់ជាន់ ឬ​ឆ្កួតជ្រូក ហើយ​ខាង​គ្រូពេទ្យ​បានឲ្យ​បាន​ថ្នាំ​ពិសេស ដើម្បី​គ្រប់គ្រង​ស្ថាន​ការ​ជំងឺ​របស់​គាត់ ។ ប៉ុន្តែ​រយៈពេល ១២ ថ្ងៃក្រោយ ស្រាប់តែ​ក្មេង​ប្រុស​មាន​អារម្មណ៍​ឈឺក្បាល ត្រជាក់ និងរ​មួ​ស​កន្ទួល​លើ​ដងខ្លួន ទាំងមូល​។​

​ក្រោយ​ការ​ធ្វើ​តេស្ត​របស់​គ្រូពេទ្យ ក្មេងប្រុស​នេះ ទទួលរង​ពី​ជំងឺ​ដ៏​កម្រ​មួយ ដែល​គេ​ហៅថា Stevens Johnson Syndrome ។​
​តាម​ប្រភព​ព័ត៌មាន បាន​ផ្តល់ឲ្យ បានឲ្យដឹងថា ជំងឺ​នេះ​វា​បាន​កើតឡើង ដោយសារតែ កោសិកា​ស្បែក​ស្លាប់ ហើយក៏​ជា​ដំណើ​រពស់​សក​ស្រកា​នោះ ហើយ​កំពុង​ស្ថិត​នៅក្នុង​ដំណាក់ ជំងឺ​អាឡែ​ស៊ី​ស្បែកដ៏​ធ្ងន់ធ្ងរ​មួយ ។ ហេតុដូច្នេះ ស្បែក របស់​គាត់​នឹង​ត្រូវ​បាត់បង់ ១០០ ភាគរយ និង​កោសិកា​រង​ការបំផ្លាញ​ផងដែរ​។​
៣ សប្តាហ៍​ក្នុង​ការព្យាបាល គ្រូពេទ្យ​បាន​ប្រាប់ឲ្យដឹង​ថា ឱកាស​រស់​របស់ Oakley Orange គឺ​ត្រឹម តែ ៦៥ ភាគរយ​តែ​ប៉ុណ្ណោះ​មានជីវិត​រស់នៅ​៕

Oakley (2)
Oakley (1)

មតិយោបល់