ព័ត៌មានជាតិ

ធនាគារ​អេស៊ីលីដា និង​ផ្សារ City Mall រួម​នឹង​ហាង​មួយ​ចំនួន​ទៀត​ត្រូវ​បាន​បិទ​

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​១៤​ខែ​មករា ឆ្នាំ ២០១៤ នេះ មាន​ហាង​លក់ទំនិញ​មួយចំនួន​នៅ​ជុំវិញ​តុលាការក្រុង​ភ្នំពេញ​ត្រូវបាន​ម្ចាស់​ហាង​សម្រេចចិត្ត​បិទ ខណៈ​ដែល​មេដឹកនាំ​គណបក្សប្រឆាំង​ចូលមក​ដល់​តុលាការ​។ ការសម្រេចចិត្ត​បិទ​ហាង​ជា​បន្តបន្ទាប់​នេះ អាច​បណ្ដាល​មក​ពី​ម្ចាស់​ហាង​មានការ​ព្រួយរ​ម្ភ​ខ្លាច​កើត​មាន​ហេតុការណ៍​ផ្សេង ដោយសារតែ​មាន​វត្តមាន​ក្រុម​អ្នកគាំទ្រ​គណបក្សប្រឆាំង និង​ក្រុម​សមត្ថកិច្ច​ជា​ច្រើន​នៅ​មុខ​តុលាការ​។​

​យោងតាម​ប្រភព​ដែល​នៅ​ក្បែរ​តុលាការ​ក្រុម​ភ្នំពេញ​បានឲ្យដឹងថា នៅ​ពេល​ព្រឹក​នេះ ធនាគារ​អេស៊ីលីដា ផ្សារ City Mall រួម​នឹង​ហាង​មួយ​ចំនួន​ទៀត​ដែល​នៅ​ជុំវិញ​តុលាការ​បាន​សម្រេចចិត្ត​បិទទ្វារ​ទៅវិញ​នៅវេលា​ម៉ោង​ប្រមាណ ៩​ព្រឹក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ព្រឹក​នេះ លោក​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សម រង្ស៊ី និង​លោក​អនុប្រធាន កឹម សុខា ត្រូវបាន​តុលាការ​កោះហៅ​ទៅ​បំភ្លឺ​នៅ​តុលាការក្រុង​ភ្នំពេញ ពាក់ព័ន្ធ​នឹង​សំណុំរឿង​អំពើហិង្សា កាលពី​ថ្ងៃតី​០៣​ខែ​មករា ឆ្នាំ ២០១៤ កន្លងមក​៕​
Violince (1)

Violince (2)

មតិយោបល់