ព័ត៌មានជាតិ

គ្មានទេ Windows 9 ក្នុងឆ្នាំនេះ

បើតាមការចងចាំ កាលពីចុងឆ្នាំ ២០១៣ មានព័ត៌មានមួយចំនួនបានចុះផ្សាយថា ប្រព័ន្ធដំណើរការ Windows 9 នឹងលេចមុខក្នុងឆាប់ៗនេះ អាចនៅក្នុងឆ្នាំ ២០១៤ ប៉ុន្តែនៅពេលនេះគឺគ្មានទេវត្តមាន Windows 9 សម្រាប់ឆ្នាំនេះ។

ប្រភព័ត៌មានចចាមអារ៉ាមចុងក្រោយបានបញ្ជាក់ថា ក្រុមហ៊ុន Microsoft នឹងបង្ហាញ Windows 9 នៅក្នុងខែមេសា ឆ្នាំ ២០១៥ មិនមែនឆ្នាំ ២០១៤ទេ ព្រោះតែក្រុមហ៊ុនត្រូវធ្វើការ Update ដើម្បីឲ្យកាន់តែមានភាពទាក់ទាញនិងល្អប្រសើរជាងមុន។

បើទោះបីនេះជាមិនមែនជាព័ត៌មានដែលចេញផ្សាយដោយក្រុមហ៊ុន Microsoft ក្ដី ប៉ុន្តែវាក៏ជាព័ត៌មានក្រៅផ្លូវការដំបូងដែលអាចយកជាការបាន និងមួយវិញទៀតក៏ជាព័ត៌មានដែលគួរឲ្យជឿជាក់ ព្រោះថានៅពេលនេះ ក្រុមហ៊ុន Microsoft បានដាក់ឲ្យអ្នកប្រើ ប្រើប្រាស់នូវ Windows 8.1 ដូច្នេះឆ្នាំនេះមិនមាននោះទេ Windows 9 ៕
Windows 9 release date is November 2014

មតិយោបល់