ក្រុមហ៊ុន Panasonic Corp មានគម្រោងនឹងលក់ករោងចក្រផលិត Chip ចំនួន ៣នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ទៅឲ្យក្រុមហ៊ុន United Test របស់សិង្ហបុរី និង Assembly Center Ltd។ នេះបើយោងតាមប្រភពព័ត៌មានក្រៅផ្លូវការបានបង្ហើបឲ្យដឹង។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា ក្រុមហ៊ុន Panasonic នឹងលក់នៅដើមខែកុម្ភៈ ប៉ុន្តែតម្លៃនោះនៅមិនទាន់ដឹងនោះទេ ព្រោះវាជាការសម្ងាត់។ ចំណែករោងចក្រចំនួនពីរផ្សេងទៀតនៅក្នុងប្រទេសចិន ប្រហែលជាត្រូវលក់ដែរ ព្រោះថាក្រុមហ៊ុនចង់ផ្លាស់ប្ដូរកំណែទម្រង់។
ក្រុមហ៊ុន Panasonic បានប្រកាសឲ្យដឹងកាលពីថ្មីៗនេះថា ខ្លួនបានខាត់បង់ប្រាក់ប្រមាណ ១៥ពាន់លានដុល្លារអាមេរិក នៅក្នុងរយៈពេល ២ឆ្នាំចុងក្រោយ ដូច្នេះហើយ ទើបក្រុមហ៊ុនសម្រេចចិត្តលក់រោងចក្រមួយចំនួនដែលមិនមែនជាតម្រូវចោល ព្រោះមិនចង់ឲ្យមានការខាត់បង់ច្រើនជាងនេះ៕
មតិយោបល់