បន្ទាយមានជ័យៈ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយពីបុរស២នាក់ ជិះម៉ូតូក្នុងល្បឿនលឿន បានជ្រុលទៅបុកបង្គោលសាជីអមផ្លូវ បណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែង។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ១៥៩សេ នៅមុខវត្តសួនស៊ិនណារាម(វត្តថ្មី) ភូមិរង្វានកើត ឃុំចំណោម ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខ បាត់ដំបង1A-5821 បង្កដោយខ្លួនឯង ជិះដោយឈ្មោះ លន់ សាមឌី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិបឹងត្រស់ ឃុំភ្នំតូច ស្រុកមង្គលបូរី និងអ្នករួមដំណើរឈ្មោះ តឿ ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិជាមួយគ្នា។
មូលហេតុ ជិះល្បឿនលឿនផ្លូវកោង យកចង្កូតមិនទាន់ក៏ជ្រុលទៅបុកនិងបង្គោលសាជីអមផ្លូវ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងបានប្រគល់ម៉ូតូទៅឲ្យក្រុមគ្រួសាររួមទាំងសពជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕
មតិយោបល់