មានករណីគោចម្លែកមួយបានកើតឡើងនៅក្នុងប្រទេសឥណ្ឌាធ្វើឲ្យមនុស្សជាច្រើនដែលរស់នៅទីនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ តាមប្រភពព័ត៌មានបរទេសនានាបានឲ្យដឹងថា គោចម្លែកមានភ្នែកតែមួយនៅលើថ្ងាសនេះកើតនៅក្នុងស្ថានីយ៍ Kashmir ប្រទេសឥណ្ឌា តាមរយៈការវះកាត់របស់ពេទ្យសត្វ។
ទោះបីជាយ៉ាងណាគោចម្លែកនេះបានស្លាប់បាត់បង់ជីវិតទៅហើយនៅពេលដែលគ្រូពេទ្យវះកាត់យកវាចេញមកក្រៅ។ លោកគ្រូពេទ្យបាននិយាយថាករណីចម្លែកនេះអាចបណ្តោលមកពីមេរបស់វាស៊ីចំរុក្ខជាតិពុលម្យ៉ាងក្នុងកំឡុងពេលមានផ្ទៃពោះដំបូង ដែលធ្វើឲ្យសមត្ថភពក្នុងការបង្កកំណើតមានការប្រែប្រួលដូច្នេះ៕
មតិយោបល់