ព័ត៌មានជាតិ

ស្រីម្នាក់បើកបរ​រថយន្តអត់សំបក​បុកគេឯងក្នុងស្ថានភាព​ស្រវឹង​

យោងតាម​ប្រភព​ព័ត៌មាន​បរទេស​នានា​បានឲ្យដឹងថា ស្ត្រី​ម្នាក់​ត្រូវបាន​ចោទប្រកាន់​ពី​បទ​បើកបរ​នៅក្នុង​ស្ថានភាព​ស្រវឹង​ជោគ​។ ប៉ូសិល​បាន​និយាយថា ស្ត្រី​ម្នាក់​នោះ​មានឈ្នោះ Brielle Irene Watkins វ័យ ៣៣ ឆ្នាំ​បាន​បើក​រថយន្ត​របស់​ខ្លួន​ទាំង​គ្មាន​សំបក​កង់​ទៅ​បុក​នឹង​អចលនទ្រព្យ​នៅក្នុង​តំបន់ Alachua រដ្ឋ​ផ្លរីដា សហរដ្ឋអាមេរិក​។ Watkins ត្រូវបាន​ចោទប្រកាន់​ពី​បទ​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​សុរា បន្ទាប់​ពី​ប៉ូលិស​រកឃើញ​ថា​រថយន្ត​របស់​នាង​ជួបនឹង​គ្រោះថ្នាក់​ចរាចរណ៍​មួយ​លើក​ហើយ មុន​នឹង​មក​បុក​អចលនទ្រព្យ​បែបនេះ​។
​តាម​ការ​ធ្វើ​តេស្ត​បានបង្ហាញ​ថា Watkins លើស​កម្រិត​ជាតិ​អាកុល​នៅក្នុង​ខ្លួន​ទើប​បង្ក​គ្រោះ​ដល់​ខ្លួនឯង​៕
car_1_bg_021904

មតិយោបល់