ព័ត៌មានជាតិ

ខ្ញែរ​សមុទ្រយ​ក្ស​ត្រូវបានរ​ក​ឃើញ​នៅ​ឆ្នេរសមុទ្រ​ប្រទេស​អូស្ត្រាលី​

​អ្នកវិទ្យាសាស្ត្រ​បាន​ស្រាវជ្រាវ​ឃើញ​អំពី​អាថ៌កំបាំង នៃ​ខ្ញែរ​សមុទ្រ​យក្ស​ដ៏​ធំ​អណ្តែត​ទើ​ឆ្នេរសមុទ្រ​នៃ​ទីក្រុង Territory នៃ​ប្រទេស អូស្ត្រាលី​។ ខ្ងែរ​ដ៏​ធំ​នេះ​មាន​អង្កត់ផ្ចិត​ប្រហែលជា ១,៥ ម៉ែត្រ ត្រូវបាន​រកឃើញ​ដោយ​ក្រុមគ្រួសារ​របស់​លោក Lim ដែល​បាន​ទៅ​ជួបជុំគ្នា​នៅលើ​ឆ្នេរ​។ លោក Lisa Gershwin ជា​អ្នកវិទ្យាសាស្ត្រ​មកពី មូលនិធិ​ស្រាវជ្រា​វវិទ្យសាស្ត្រ និង​សហព័ន្ធ​ឧស្សាហកម្ម​អូស្ត្រាលី ( CSIRO ) មិនទាន់​អាច​កំណត់​បាន​ថា នេះ​ជា​ប្រភេទ​សត្វ​ខ្ញែរ​យក្ស​ឬ​យ៉ាងណា​ទេ​។

​គ្រាន់តែ​ដឹងថា​វា​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ខ្ញែ​សមុទ្រ​ដែល​ស្ថិតនៅ​ក្នុង​មហាសមុទ្រ​ដ៏​ធំ​នៅក្នុង​ពិភពលោក​។ ទោះបីជា​អ្នកវិទ្យាសាស្ត្រ CSIRO មាន​រូបភាព និង​គំរូ​ដើម្បី​ចាប់ផ្តើម​ស្រាវជ្រាវ​កំណត់​អត្ត​សញ្ញា​យ៉ាងណាក៏ដោយ ក៏​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​បាន​នៅឡើយ​៕
sea
sea2

មតិយោបល់