-

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់នៅ ស្រុកគាស់ក្រឡ ករណីបង្ករបួសស្នាម

បាត់ដំបង: យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅ ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៥និង ០០ នាទី មាន ករណី ហិង្សា ដោយ ចេតនា ( មាន ស្ថាន ទម្ងន់ទោស ) មួយ កើតឡើង នៅ ចំណុច ភូមិ កន្ទួត ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ។

ក្រោយ ពី ទទួល ព័ត៌មាន កម្លាំង នគរបាល ជំនាញ នៃ អធិការដ្ឋាន នគរបាល ស្រុក គាស់ ក្រឡ បាន ចុះ ធ្វើការ ស្រាវជ្រាវ ឃាត់ខ្លួន ជន បង្ក ឈ្មោះ កៅ រ៉ា ម៉ ន ភេទប្រុស អាយុ២៧ ឆ្នាំ រស់នៅ ភូមិ ឃុំខាងលើ បាន យក កាំបិតខ្វែវ កាប់ ទៅ លើ ជន រងគ្រោះ ១ នាក់ ឈ្មោះ ឆយ សុខឌី ភេទស្រី អាយុ២៩ ឆ្នាំ រស់នៅ ភូមិ ឃុំ ជាមួយ គ្នា ចំ កញ្ចឹងក បណ្ដាល ឲ្យ រង របួសស្រាល ។

តាម ការ បញ្ជាក់ ពី សមត្ថកិច្ច បានឲ្យ ដឹង ថា ជនសង្ស័យ ជា មនុស្ស ប្រើប្រាស់ គ្រឿងញៀន រហូត ដល់ បែក សតិ ទើប បង្ក ជា ហិង្សា ទៅ លើ ជន រង គ្រោះ ។

ករណី នេះ ជនសង្ស័យ ត្រូវ បាន កម្លាំង នគរបាល ជំនាញ កសាង សំណុំរឿង បញ្ជូន ទៅ សាលាដំបូង ខេត្ត ដើម្បី អនុវត្ត បន្ត តាម និ តិ វិធី ៕

 

មតិយោបល់