ព័ត៌មានជាតិ

ចៅក្រម​ស្រី​ម្នាក់​ដេក​អាក្រាត​​លើតុ​ធ្វើការ​ ត្រូវបាន​គេបណ្តេញចេញពីការងារ​

ស្ត្រី​ដែលជា​​ចៅក្រមម្នាក់ នៅ តំបន់ Bosnia ត្រូវបានគេបណ្តេញចេញពីការងារ​ បន្ទាប់ពីគេស្វែងរកឃើញ ​រូប​រូប​​អាក្រាតរបស់នាង ​ដេក​អែថ្ងៃ នៅលើ​តុការិយាល័យធ្វើការ​។​

មនុស្សម្នាក់ដែល​ ស្ថិតនៅអគារផ្ទុយពី តុលារកំពូល​ក្នុងក្រុង Bosnia បាន​ឃើញ​​ចៅក្រម ម្នាក់នោះ ដេកស្រាត​អែថ្ងៃ នៅលើតុការិយាល័យរបស់នាង ដើម្បីបន្ធូរអារម្មណ៍ នៅជុំវិញ ម៉ោង ៨ ព្រឹក ។​រូបភាពនេះដែរត្រូវបាន បុរសម្នាក់នោះ ​ថតបាន នឹងផ្ញើរទៅកាន់ សារព័ត៌មានក្នុងស្រុកមួយ ដើម្បី ឲ្យចុះផ្សាយ​។​បន្ទាប់ពីលេច​មុខ​អាក្រាតនៅលើ ទំព័រ​កាសែត ​ដោយបញ្ជាក់ថា ជា​សមាជិកចៅក្រម របស់ តុលាការកំពូលក្នុងក្រុង Bosnia ។​

ទន្ទឹមជាមួយនឹងគ្នានេះដែរ ស្ត្រីដែលជាចៅក្រម បាននិយាយថា ​មុននឹងនាង​ធ្វើទង្វើរនោះ ​នាងបានចាកសោរជិតរួចរាល់ហើយ មុននឹង​អែថ្ងៃ ហើយម្យ៉ាងវិញទៀត ​វា​ជាជីវិតឯកជនរបស់នាង​។​ទោះបីជាយ៉ាងនេះក្តី ខាង ក្រុម​ប្រឹក្សាភិបាល វិន័យ នៃតុលាការកំពូលខាងលើ បាន​សម្រេច​ចិត្តបណ្តេញនាង ចេញពី ការងារ ដែល​ធ្វើ​ឲ្យខូច​ដល់ ប្រព័ន្ធតុលាការ​។ ដោយខាងក្រុមប្រឹក្សា បានបញ្ជាក់ផងដែរថា ទង្វើររបស់នាង ​វាបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់​ក្រុមការងារ ដែលយើងមិនអាចទទួលយកបាន ៕​​
2014-02-11_151142

មតិយោបល់