កាលពីថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ លោក Dong Nguyen បានសម្រេចដកហ្គេម «Flappy Bird» ដ៏ពេញនិយមចេញពី app stores ដោយអ្នកបង្កើតហ្គេមជនជាតិវៀតណាមរូបនេះ យល់ឃើញថា វាបានបំផ្លាញជីវភាពសាមញ្ញរបស់ខ្លួន។
ដោយឡែកនៅពេលនេះ សារព័ត៌មាន The Verge បានចុះផ្សាយថា អ្នកបង្កើតហ្គេម «Flappy Bird» អាចរកប្រាក់ចំណូលបាន ៥ម៉ឺនដុល្លារអាមេរិកក្នុង ពីការផ្សព្វផ្សាយពាណិជ្ជកម្ម ប៉ុន្តែគួរឲ្យស្ដាយនៅពេលនេះ លោក Dong Nguyen បានសម្រេចចិត្តដកចេញពី app store បាត់ទៅហើយ។
ក្រោយពីលោក Dong Nguyen សម្រេចចិត្តដកចេញនោះ មានមនុស្សជាច្រើនបានដាក់លក់ទូរស័ព្ទរបស់ខ្លួនដែលមានហ្គេម «Flappy Bird» នៅលើគេហទំព័រ eBay ដោយមានទូរស័ព្ទខ្លះលក់ក្នុងតម្លៃរាប់ម៉ឺនដុល្លារអាមេរិក។
យោងតាមរបាយការណ៍បានឲ្យដឹងថា ហ្គេម «Flappy Bird» មានការទាញយករហូតដល់ ៥០លាននាក់។
គួរបញ្ជាក់ផងដែរថា ហ្គេមមួយនេះ ត្រូវបានអ្នកប្រើប្រាស់ iPhone ជាច្រើនវក់វីក្នុងលេងហ្គេម ប៉ុន្តែបែបជាត្រូវដកចេញពី app store ទៅវិញ៕
មតិយោបល់