ព័ត៌មានជាតិ

ការហៅ”បុណ្យនៃក្តីស្រលាញ់” ទៅជា “បុណ្យសង្សារ​” ធ្វើឲ្យយុវនារី​អស់ព្រហ្ម​ចារីយ​

ជា​រៀង​រាល់ឆ្នាំ ​ឲ្យតែ​​ដល់ខែ កុម្ភៈ ​អ្វីដែល​ធ្វើ​ឲ្យ មនុស្ស​លើ​លោក សប្បាយរីករាយបំផុត និងចាំមិនភ្លេចនោះគឺចំថ្ងៃទី ១៤ ខែ កុម្ភៈ ដែល​​ជា​ថ្ងៃ ​​ប្រជាជន​លើ​ពិភពលោក ​ប្រារព្ធ ពិធី “បុណ្យនៃក្តីស្រលាញ់ ” ។​ បុណ្យ​នៃក្តីស្រលាញ់នេះដែរ បាន​ធ្វើ​ឲ្យ យុវវ័យមួយចំនួនធំ យល់ឃើញថា ជាថ្ងៃបុណ្យ ​សង្សារ​ទៅវិញ ​ឬ ថ្ងៃ លះបង់ខ្លួនប្រាណ​ដើម្បីសង្សារ ដែល​វាប្រាសចាក នឹងច្បាប់ដើម ​ដែល​លោកខាងលិច​ធ្វើ​កន្លងមក ។​

ដោយសារតែការ​យល់ច្រឡំ ​លើចំណុចនេះ ​​យុវវ័យមួយចំនួនធំ ក្នុងប្រទេសកម្ពុជា កំពុង​តែសប្បាយអរ​នឹងវប្បធម៌ ​បរទេស ដែល​ធ្វើ​ឲ្យវប្បធម៌ខ្មែរ​ធ្លាក់ចុះ រួម​ទាំង​ការលះបង់ខ្លួនប្រាណចំថ្ងៃ បុណ្យនៃក្តីស្រលាញ់នេះ ​ដែលជា​ចំណុច​ដ៏សំខាន់ធ្វើឲ្យខ្លួន​ឯង មាន​វិប្បដិសារី រួម​ទាំងគ្រួសារផងដែរ​។​

សូមកុល​បុត្រធីតាខ្មែរ មេត្តា ស្វែង​យល់អត្តន័យឲ្យ​ជាក់ ​ រិះគិតហើយ រិះគិត​ទៀត ចំពោះថា បុណ្យនៃក្តីស្រលាញ់ និង បុណ្យសង្សារ នោះ ដោយធាតុពិត បុណ្យសង្សារ ​គ្មានចារ​ជាប្រវត្តិសាស្ត្រទេ លើលោក នោះ ​ដែល​ជា​ការហៅ ឬបកខុសក្បួន ធ្វើ​ឲ្យ អ្នក​​​ធ្លាក់ទៅរកចំណុច អវិជ្ជមានតែប៉ុណ្ណោះ ។ ដោយ​ពាក្យ ដើម​​នៃបុណ្យក្តីស្រាញ់ ​វា​គ្រាន់តែ​ជា​ទិវា​មួយដែល ដែលងាកទៅកាន់គ្រឹស្តសាសនានោះគឺ សំដៅទៅលើ Faunus ដែល​ជា​ព្រះអាទិទេពនៃកសិកម្មរបស់ជនជាតិរ៉ូម៉ាំង ក៏​ដូចជា​អ្នក​បង្កើត​​ជន​ជាតិ​រ៉ូម៉ាំង​គឺ​Romulus​ និង ​Remus ។ តែ​សម្រាប់ខ្មែរ​អាចធ្វើបាន ដោយ​​ជូនជាកាដូទៅមនុស្ស​ ដែលខ្លួនស្រលាញ់ តែ​មិនមែនមាន័យថា​ កាដូ ដូរយកខ្លួននោះទេ គឺសំដៅលើ ការជូន ​ផ្កា ឬការដូ ទៅមិត្តភក្តិ បងប្អូន ​ម្តាយឪពុក ដោយក្តីស្រលាញ់តែប៉ុណ្ណោះ។​

មូលហេតុ​ដោយការហៅខុស ក្បួនខ្នាតនេះហើយ ​បានធ្វើ​ឲ្យ ​យុវនារី បាត់បង់ខ្លួនប្រាណ ចំថ្ងៃ បុណ្យនៃក្តីស្រាលាញ់ដែល​ជា​អត្រា​មួយ ដែល​អាជ្ញាធរ​ កំពុងតែ​ព្រួយបារម្ភ ​​ ទប់ស្កាត់កុំ​ឲ្យកើតឡើងនៅថ្ងៃទី ១៤ ខែ កុម្ភៈនេះ ៕​
Valentin's day

មតិយោបល់