ព័ត៌មានជាតិ

សង្ស័យអ្នកបើកបរងោកមួយភាំង ទើបរេចង្កូតឡើងលើសួនបុកបង្គោលភ្លើង និងបង្គោលផ្ទាំងប៉ាណូបាក់ដាច់ ២ដើម

ភ្នំពេញ: រថយន្តសណ្តោងទូកុងតាន័រមួយគ្រឿង បានរេចង្កូតឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបុកបង្គោលភ្លើង និងបង្គោលផ្ទាំងប៉ាណូបាក់ដាច់អស់ចំនួន ២ដើម។

ហេតុការណ៍ខាងលើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង០០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ ទីតាំងកន្លែងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវមហាវិថី ឈ្នះ ឈ្នះ ភូមិស្រែតេជ្ជ: សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅទីតាំងកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញរថយន្តធុនធំប្រភេទសណ្តោងទូកុងតាន័រខាងលើ ដែលពាក់ស្លាកលេខ ភ្នំពេញ 3E-4405 បើកបរក្នុងទិសដៅពីត្បូងទៅជើងរហូតមកដល់ចំណុចកើតហេតុមិនដឹងមូលហេតុអ្វីឬសង្ស័យអ្នកបើកបរងោកទើបបានរេចង្កូតឡើងលើសួនច្បារបណ្តាលឲ្យបុកបង្គោលភ្លើង និងបង្គោលផ្ទាំងប៉ាណូបាក់ដាច់ចំនួន ២ដើមបែបនេះ។

ក្រោយពេលកើតហេតុអាជ្ញាធរ និងសមត្ថកិច្ចបានចុះដល់ទីតាំងនិងរាយការណ៍ទៅផ្នែកជំនាញ ចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយ៕






មតិយោបល់