ខណៈពេលដែលមនុស្សគ្រប់គ្នាកំពុងតែផ្ដោតអារម្មណ៍ និងតាមដាននូវព័ត៌មានរបស់ហ្គេម Flappy Bird នោះ ស្រាប់តែក្រុមហ៊ុន Rovio អ្នកបង្កើតហ្គេម Angry Bird បានជួនដំណឹងល្អមួយថា ខ្លួននឹងបង្ហាញវគ្គថ្មីនៃ ហ្គេម Angry Bird ក្នុងពេលឆាប់ៗនេះ។
ក្រុមហ៊ុនមិនបានប្រកាសបញ្ជាក់ពីឈ្មោះនៃហ្គេមថ្មីនោះទេ ដោយគ្រាន់តែបញ្ជាក់ថា វានឹងចេញឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា ហ្គេម Angry Bird វគ្គថ្មីមានឈ្មោះថា Andry Birds Go! ដែលកំពុងតែទទួលបានការពេញនិយម ប៉ុន្តែប្រជាប្រិយភាពដែលធ្លាប់តែល្បីនោះបានសាបរលាបបន្ដិចហើយ ព្រោះថាមានហ្គេមថ្មីៗជាច្រើនបានចេញមកបន្តគ្នា៕
មតិយោបល់