ជាច្រើនឆ្នាំមកហើយ អ្នកវិទ្យាសាស្ត្របានរកឃើញថាម្រាមដៃរបស់យើងត្រូវបានជ្រីវជ្រួញ នៅពេលដែលត្រាំនៅក្នុងទឹកដោយសារតែភាពរួញតូចនៃប្រព័ន្ធសរសៃប្រសាទកោសិកាឈាមក្រោមស្បែក។ ទោះជាយ៉ាងណាការសិក្សាថ្មីមួយដោយអ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ បានបង្ហាញថាការបត់បែននៃស្បែក បណ្តោលឲ្យម្រាមដៃជ្រួញនៅពេលដែលត្រាំនៅក្នុងទឹក។ ម្យ៉ាងវិញទៀតស្រទាប់ខាងក្រៅនៃស្បែករបស់យើងស្រូបយកជាតិទឹកដែលធ្វើឲ្យមានសញ្ញាបែបនេះ ប៉ុន្តែវានឹងត្រឡប់មកសភាពដើមវិញយ៉ាងឆាប់រហ័សនៅពេលដៃរបស់លោកអ្នកស្ងួត។
អ្នកជំនាញបានបន្តទៀតថាក្រោយពីការវាយតម្លៃទំនាក់ទំនងរវាងធាតុសសៃដ៏សំខាន់ដែលធ្វើឲ្យមានការកើនឡើងស្ថេរភាពរចនាសម្ព័ននៃស្បែក។ សារៈសំខាន់ដែលអ្នកវិទ្យាសាស្ត្របានរកឃើញមួយទៀតគឺការត្រាំនៅក្នុងទឹកអាចព្យាបាលរោគស្បែកមួយចំនួន និងបង្កើតសមាសភាពដែលមានលក្ខណៈពិសេស៕
ចុចទីនេះមើលប្រភពដើម www.mungkulkar.com សហការជាមួយនឹងដំណឹង
មតិយោបល់