ព័ត៌មានជាតិ

អាហារ ៧ ប្រភេទ​ដែល​ជួយ​ឲ្យ​សុខ​ភាព​ផ្លូវ​ភេទ និងសម្រស់​ស្ត្រី​កាន់​តែ​ប្រសើរ

សុភាពនារីគ្រប់រូបគួរតែយល់ដឹងពីរបបអាហារមួយចំនួន ដែល​អាច​ជួយ​ទ្រ​ទ្រង់​សុខ​ភាព​ផ្លូវ​ភេទ​ឲ្យ​កាន់​តែ​ប្រសើរ ហើយ​ថែម​ទាំង​ជួយ​ថែ​បំប៉ន​សម្រស់​ឲ្យ​កាន់​តែ​ស្រស់​ស្អាត​ថែម​ទៀត។ របប​អាហារ​ដែល​ពិសេស​បំផុត​គឺ​មាន​នៅ​ក្នុង​បន្លែ ឬ​ផ្លែ​ឈើ ៧ ប្រភេទ ដែល​សុភាព​នារី​គ្រប់​រូប​គួរ​តែ​បរិភោគ ដើម្បី​ទទួល​បាន​នូវ​អត្ថប្រយោជន៍​ទាំង​ពីរ​ព្រម​គ្នា។ ខាង​ក្រោម​នេះ​ដែល​គឺ​ជា​អាហារ ៧ ប្រភេ​ដែល​ជួយ​ទ្រទ្រង់​សុខ​ភាព​ផ្លូវភេទ​ស្ត្រី​ឲ្យ​កាន់​តែ​ប្រសើរ៖
១.ផ្សិតព្រិល
ផ្សិត​ព្រិល ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា​ជាថ្នាំ ដែល​ធ្វើ​ឲ្យ​អាយុ​វែង​ជាមួយ​នឹង​រស់​ជាតិ​ផ្អែម​ល្មម ហើយ​ល្អស​ម្រាប់ សួត ក្រពះ តំរងនោម និង​ជួយ​សម្រួល​ដល់​ឈាម …។ ប្រសិន​បើ​អ្នក​ចង់​ប្រើ​ប្រាស់​ថ្នាំ​ប៉ូវ ឬ​ថ្នាំ​កែ​រោគ​គ្រប់​មុខ​សម្រាប់​សុភាព​បុរស នឺងស្ត្រនោះ ផ្សិត​ព្រិល​មាន​ប្រសិទ្ធ​ភាព​អាច​ព្យា​បាល​ជម្ងឺ​ក្អក ជម្ងឺអន្ទះ​ អន្ទែង ប្រព័ន្ធ​រំលាយ​អាហារ ទល់​លា​មក និង​ធ្វើ​ឲ្យ​ត្រជាក់​ខ្លួន។

២.ផ្លែព័រ
ផ្លែព័រមានរស់ជាតិ ផ្អែមលាយជូរ មានប្រសិទ្ធិភាពខ្ពស់​ក្នុងការបញ្ចុះ​កម្តៅ បន្សាប​ជាតិ​ពុល បំបាត់​ក្អក ឲ្យ​លាម​កទន់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ផ្លែព័រជា​ឱសថ​ថែ​រក្សា​ស្បែក​ឲ្យ​រលោង​​ ហើយ​មាន​ប្រសិទ្ធិ​ភាព​យ៉ាង​ខ្លាំង​ក្នុង​ការ​បញ្ចេញ​ទឹក​រំអិល​អំឡុង​ពេល​រូមភេទ​ផង​ដែរ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​មានជម្ងឺ​ឈឺក្រពះ ឬ​បញ្ហា​រំលាយ​អាហារ​សូម​កុំ​បរិភោគ​ច្រើន​ពេក។

៣.អំពៅ
អំពៅ​ត្រូវ​បាល​គេ​យក​មក​ធ្វើ​ជា​ស្ករ ហើយ​ស្ករ​អាច​ព្យា​បាល​ជម្ងឺក្អក ជម្ងឺក្រពះ និង​បន្សាប​ជាតិ​ពុល។ សម្រាប់ស្ត្រី​ពិសារ​ទឹក​អំពៅ ២ ដង​ក្នង​មួយ​សប្តាណ៍​ធ្វើឲ្យ​មាន​អារម្មណ៍​ស្រស់​ថ្លា និង​ពិសេស​អាច​ការ​ពារ​ជម្ងឺ​កាម​រោគ។

៤.ពោត
ពោតមានសាធាតុចិញ្ចិមជាច្រើន និងល្អសំរាប់ សួត តម្រងនោម ម៉្យាងវិញទៀតពោតមានប្រសិទ្ធិភាពក្នុងកាធ្វើអោយស្បែកសផងដែរ។​ ចំពោះ​ស្ត្រី​ពិ​សាពោត​ជួយ​រក្សា​តុល្យភាពនៅក្នុងខ្លួនបានល្អ។

៥.សណ្តែកសៀង
សណ្តែកសៀងត្រូវបានចាត់ទុកថាជាស្បៀងអាហារយ៉ាងខ្លាំង គឺមានអត្ថប្រយោជន៍ និងចាំបាច់សម្រាប់រាងកាយមនុស្ស។ នៅ​ក្នុង​សណ្តែក​សៀង​សម្បូរ​ទៅ​ដោយ​សាធាតុ​ដែល​ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ ។ ជា​មួយ​នឹង​ប្រូតេ​អ៊ីន​ប្រហែលជា ៤០ ភាគ​រយ និង​មាន​អាស៊ីត​អា​មីណូ ការ​បរិភោគ​សណ្តែក​ជា​ប្រចាំ​អាច​ជួយ​រាង​កាយ។ មិន​តែ​ប៉ុណ្ណោះវាក៏​អាច​ជួយ​ការ​ពារ​ជម្ងឺ​បេះ​ដូង ទប់​ស្កាត់​ជាតិ​កូលេស្តេរ៉ុល​ក្នុង​ឈាម ការ​ពារ​ជម្ងឺពុក​ឆ្អឹង និង​ជា​ឱសថបញ្ចុះ​លា​មក យ៉ាង​ល្អបំផុត។​ ចំពោះ​សត្រី​ពិសារ​សណ្តែក​សៀង​ជួយ​បង្កើន​នៅ​ភាព​ស្និទ្ធ​ស្នាល និង​ជួយ​ដោះ​ស្រាយ​បញ្ហា​សុខ​ភាព​បន្តពូជ​បាន​យ៉ាង​ល្អប្រសើរ។

៦.ខ្ទឹម
ខ្ទឹមត្រូវបានគេចាប់ទុកជាថ្នាំក្នុងកាប្រឆាំង និងជំងឺមហារីក។ ចំពោះស្ត្រី​ដែល​ពិសា​ខ្ទឹម​អាច​ជួយ​បង្កាជម្ងឺ​មហា​រីក​ស្បូន និង​ជួយ​រំលាយ​ឈាម​ក្នុង​អូវែ។

៧.មើមឆៃថាវ ផ្កាខាត់ណា
មើមឆៃថាវ ផ្កាខាត់ណាជាន្លែមួយប្រភេទ ដែលជួយ​ឲ្យ​ស្ត្រីមាន​សម្រស់​ស្រស់​ស្អាត ជាពិសេស​នៅ​រដូវ​រងា​វា​អាច​ជួយការ​ពារ​ស្បែក​ស្ងួត។លើស​ពី​នេះ​ទៅ​ទៀត​អាហារ​ទាំង​ពីរ​នេះ​ក៏​អាច​ជួយ​កាត់​បន្ថយ​ជាតិ​ពុល​នៅ​ក្នុង​ពោះ​រៀន​ផង​ដែរ៕
pleasure_600x450
ចុចទីនេះ​មើលប្រភពដើម www.mungkulkar.com សហការ​ជាមួយនឹងដំណឹង​

មតិយោបល់