ប៉ុន្មានថ្ងៃមកនេះ សារព័ត៌មានជាច្រើនក្នុងជាច្រើន ស្រាប់តែទទួលបាន ស្រោមសំបុត្រមួយដែលវេចខ្ចប់ទៅដោយ រូបស្រើបស្រាល របស់ប្រធាននាយកដ្ឋាន ធនធានធម្មជាតិ និងបរិស្ថាន ក្នុងខេត្ត អ៊ូហាន ក្នុងប្រទេសចិន ជាមួយនឹងឈុត សិច និងស្រើបស្រាល នៅជាមួយនឹងស្រីកំណាន់។
ប្រធាននាយកដ្ឋាន ដែលត្រូវបានគេ ប្តឹង និងទំលាយរូបភាពនេះ ដែរឈ្មោះថា Hwang ដែលមានទំនាក់ទំនងរស់នៅជាមួយនឹងគ្នារយៈពេល ៤ ឆ្នាំ ។ នៅក្នុងស្រោមសំបុត្រនោះដែរ ស្រីនោះបានបញ្ជាក់ឈ្មោះថា ខ្លួនឈ្មោះ Yan ដែលជាស្រីកំណាន់របស់លោក Hwang និងបានអះអាងថា រូបភាពនេះជារូបភាពពិត មិនមែនកែប្រែដោយកម្មវិធីហ្វូតូសបនោះទេ។
បន្ទាប់ពីទទួលបានសំបុត្រនេះ សារព័ត៌មានបានទំនាក់ទំនងទៅកាន់អ្នកផ្ញើ ដោយម្តាយរបស់នាង Yan បានអះអាងថា កូនស្រីរបស់ខ្លួនមានទំនាក់ទំនងស្នេហាជាមួយនឹង លោក ប្រធាននាយកដ្ឋានខាងលើ រយៈពេល ៤ ឆ្នាំ ដោយ លោកតែងតែសន្យាម្តងហើយម្តងទៀតថា នឹងរៀបការជាមួយនឹងកូនស្រីរបស់គាត់ តែ បែរជាមិនធ្វើតាមសម្តីដែលខ្លួនធ្លាប់បាននិយាយ ទើបគាត់ទំលាយរូបភាពស្រើបស្រាល និងរស់នៅជាមួយនឹងគ្នានេះចេញតែម្តងទៅ ។
ទន្ទឹមជាមួយនឹងគ្នានេះដែរ សារព័ត៌មានក្នុងស្រុកចិន បានព្យាយាម ទាក់ទងទៅកាន់ ប្រធាននាយកដ្ឋានខាងលើ ដើម្បី សុំការបំភ្លឺតែមិនបានជួប ហើយរឿងនេះដែរកំពុងស្ថិតនៅក្នុងចំណុចស៊ើបអង្កេតនៅឡើយ៕
មតិយោបល់