តារាចម្រៀង និងសម្តែង នាង Selena Gomez ដែលជាតារាកំពុងមានវិបត្តិផ្លូវចិត្ត ដោយបានបង្ហាញជើង និងរូបរាងដ៏សិចស៊ី នៅ ភោជនីយដ្ឋាន។
នៅលើទំព័រ Instagram របស់តារាចម្រៀង Selena Gomez ទទួលបានការចាប់អារម្មណ៍ នៅពេលដែលនាង បានបង្ហោះរូបភាព ផឹកស៊ី ជាមួយនឹងមិត្តភក្តិ ។ តាមរបាយការណ៍របស់ TMZ បានឲ្យដឹងថា ក្នុងរូបភាពនេះបង្ហាញយ៉ាងច្បាស់ថា វាជាជាតិស្ករ មិនមែនសុរានៅក្នុងកែវ របស់ Selena Gomez ។ របាយការណ៍មុនៗក៏បានបញ្ជាក់ថា នាងទើបតែចាកចេញពីមជ្ឈមណ្ឌល កាត់បន្ថយ ឬតម សុរា ជាមួយនឹងបញ្ហាផ្លូវចិត្តទើបនាងមិនផឹកស្រា។
ខណៈដែលបង្ហាញខ្លួននៅ ភោជនីយដ្ឋាន ស្រីស្រស់វ័យ ២១ ឆ្នាំត្រូវបានស្វាគមន៍ពីសំណាក់អ្នកម្រមាញ់រូប ដោយនាងស្លៀកឈុតខ្មៅសិចស៊ី បង្ហាញភ្លៅ និងជើងវែងៗរបស់នាង តែបើតាមមើលទឹកមុខរបស់នាង ពោរពេញទៅដោយភាពហត់នឿយ និងពិបាកចិត្តខ្លាំងណាស់ បន្ទាប់ពីបែកបាក់មិត្តប្រុសហេងស៊យ Justin Bieber នោះ៕
មតិយោបល់