ព័ត៌មានជាតិ

ហ្វីលីពីន​មាន​ការសម្លាប់​អ្នកកាសែត​ច្រើនជាងគេ​លំដាប់​ទី​៣

ហ្វីលីពីន​ត្រូវបាន​គេ​មើលឃើញ​ថា ជា​ប្រទេស​ធំ​លំដាប់​ទី​បី​ដែល​បាន​ការសម្លាប់​អ្នកកាសែត​ច្រើនជាងគេ​បំផុត​ក្នុង​លោក កាលពី​ឆ្នាំមុន ខណៈ​ដែល​សេរីភាព​សារព័ត៌មាន​កំពុងតែ​មាន​ការទាមទារ​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​វិទ្យាស្ថាន​សុវត្ថិភាព​ព័ត៌មាន​អន្តរជាតិ ( INSI ) បានឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​កន្លងទៅនេះ​ថា មាន​អ្នកកាសែត ១៤​នាក់ ត្រូវបាន​សម្លាប់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ដែល​ធ្វើឲ្យ​ប្រទេស​មួយ​នេះ​ឈរ​នៅ​លេខ​រៀង​ទី​៣ ជា​ប្រទេស​ដែល​មាន​ការសម្លាប់​អ្នកកាសែត​ច្រើនជាងគេ​បន្ទាប់​ពី ស៊ី​រី មាន ២០​នាក់ និង អ៊ីរ៉ង់ ១៦​នាក់​។​
INSI បាន​រាយការណ៍​ថា មាន​អ្នកកាសែត ១៣៤​នាក់ និង​បុគ្គលិក​ប្រព័ន្ធ​ផ្សព្វផ្សាយ ២៩​នាក់ ត្រូវបាន​សម្លាប់​កាលពី​ឆ្នាំ ២០១៣ ដោយមាន ៦៩​ករណី​ត្រូវបាន​សម្លាប់​នៅក្នុង​ជម្លោះ​ប្រដាប់អាវុធ​ផ្សេងគ្នា​។​

​ក្នុងចំណោម អ្នកកាសែត ១៤​នាក់ ដែល​បាន​ស្លាប់​នៅក្នុង​ប្រទេស​ហ្វីលីពីន មាន​៤​នាក់​ត្រូវបាន​ចុះបញ្ជី​ជា​ផ្លូវការ ថា​បាន​ស្លាប់​ខណៈ​ពេល​ដែល​ពួកគេ​ចុះ​យក​ព័ត៌មាន​ឲ្យ​ស្ថានីយ​វិទ្យា Tacloban នៅពេល​ព្យុះ​ទី​ហ្វុង​កើតឡើង​កាលពី​ខែវិច្ឆិកា ២០១៣​។​
​គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពីឆ្នា ២០១២ អ្នកកាសែត​ចំនួន ១៥២​នាក់ បាន​ស្លាប់ ដោយ​ក្នុង​នោះ​មាន​ការគំរាមកំហែង ការរំលោភបំពាន់​សិទ្ធិ ការ​ចាប់ជំរិត ជាដើម​៕​
roxd

មតិយោបល់