កំពង់ស្ពឺៈ លោក តាប់ លន ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ ទទួលផែនសណ្តាប់ធ្នាប់និងចរាចរណ៍ បានប្រាប់ Post News ថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្តបែនដឹកថ្ម មួយគ្រឿងបានបើកទៅបុកជាមួយនឹងម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងរន្ធត់ និងម្នាក់ទៀតរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទី ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវ អភិឌ្ឍន៍ចាក់កៅស៊ូ ពីផ្សារស្លាបលែង ទៅផ្សារប៉ាំងកាសី ភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕
មតិយោបល់