កាសែត Sports News របស់កូស្តារីកា បានចុះផ្សាយឲ្យដឹងថា ខ្សែការពាររបស់ Everton សញ្ជាតិ កូស្តារីការ លោក Bryan Oviedo នឹងមិនអាចចូលរួមប្រកួត បាល់ទាត់ពិភពលោក បាននោះទេ ក្នុងខែ មិថុនាខាងមុខនេះ បន្ទាប់ពីរងទុក្ខវេទនា បាក់ជើងឆ្វេង ខណៈដែលលេងឲ្យក្លិប Everton ក្នុងក្របខណ្ឌ FA Cup នាជុំទី ៤ កន្លងទៅ ដោយឈ្នះក្លិប Stevenage ក្នុងលទ្ធផល ៤-០ ។
របួសដល់ថ្នាក់បាល់ជើងនេះដែរ វាបានកើតឡើង ក្នុងអំឡុងពេល ដែល Bryan Oviedo វ័យ ២៣ ឆ្នាំរូបនេះ បានព្យាយាម ក្លៀរបាល់ជាមួយនឹង ខ្សែបម្រើរបស់ក្លិប Stevenage លោក Simon Heslop នៅតង់ទី ១។
ដើម្បីកាន់តែជ្រាបច្បាស់ ខាងបុគ្គលិកពេទ្យក្លិប Everton បានឲ្យដឹងថា ខ្សែការពារ Bryan Oviedo បានបាក់ជើងឆ្វេង ហើយ ដែលទំនងមិនអាចបង្ហាញវត្តមានលើទីលានបាននោះទេ។
កីឡាករ Bryan Oviedo ធ្លាប់បានបង្ហាញវត្តមានលេងឲ្យជាតិរបស់ខ្លួន បាន ២៦ ដង ហើយនឹងមានឈ្មោះលេងឲ្យ កូស្តារីកា សម្រាប់ World Cup ដែលនឹងធ្វើឡើងនៅខែ មិថុនា ខាងមុខនេះ។
ក្រោយពី OViedo រងរបួស អ្នកចាត់ការទូទៅ Roberto Martinez បាននិយាយប្រាប់ BT Sport ថា “យើងពិតជាមានការសោកស្តាយខ្លាំងណាស់ ជាមួយនឹងគ្រោះថ្នាក់អកុសល លើគាត់ ហើយយើងនឹងខិតខំផ្តល់អ្វីៗ ទៅតាមលទ្ធភាពដែលអាចធ្វើបាន”៕
ទស្សនាវិដេអូឃ្លិប បាក់ជើងដូចខាងក្រោមនេះ៖
មតិយោបល់