ព័ត៌មានជាតិ

ខណ្ឌ៧មករាទៀតហើយ! រថយន្តក្រឡុកស៊ីម៉ង់ត៏ឈប់បាញ់ស៊ីម៉ង់ត៏ចូលការដ្ឋានជីបម៉ុង​ រីតតា​ បង្កការកកស្ទះចរាចរណ៍លោកអភិបាលខណ្ឌអត់ខ្វល់

ភ្នំពេញ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី១០ខែមិនា ឆ្នាំ២០១៩ មានរថយន្តក្រឡុកស៊ីម៉ង់ត៏បានបាញ់ចូលទៅក្នុងការដ្ឋាន(ជីប​ ម៉ុង​ រីតតា)បង្កការកកស្ទះចរាចរណ៍នៅលើកំណាត់ផ្លូវ១៦៤​ ម្តុំជាប់របងវិទ្យាល័យបាក់ទូក​ ក្នុង​ សង្កាត់អូរឬស្សីទី២​ ខណ្ឌ៧មករា​ រាជធានីភ្នំពេញ។

អាជ្ញាធរមូលដ្ឋានហាក់បីដូចជាមិនដឹង ធ្វើឲ្យពលរដ្ឋរិះគន់ បង្កការស្ទះចរាចរណ៍មិនខ្ចីខ្វល់សេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ​ ។

ប្រជាពលរដ្ឋមួយចំនួននៅសង្កាត់អូរឬស្សីទី២​ ខ្សឹបប្រាប់តាមរយ:សារព័ត៌មាន Post News ឲ្យជួយផ្សព្វផ្សាយ ក្រែងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានឃើញ និងមានវិធានការណ៍លើរឿងនេះ៕

មតិយោបល់