ព័ត៌មានជាតិ

Sir Alex Ferguson សោកស្តាយ​ដែលចាកចេញពីបិសាចក្រហម

ជាលើកតំបូងហើយ តាំងពីចាកចេញពីបិសាចក្រហម ដែល​អ្នក​យុទ្ធសាស្ត្រ​ជើងចាស់ ​Sir Alex Ferguson ហាន​និយាយពីគំនិតផ្ទាល់ខ្លួនរបស់គាត់នោះ។
រហូតមកទល់នឹងពេលនេះមានមនុស្សជាច្រើន ​នៅតែសោកស្តាយ ចំពោះការសម្រេចចេញ ​របស់អតីត​ អ្នកចាត់ការទូទៅ របស់ក្លិបបិសាចក្រហម ​Sir Alex Ferguson ។ ក្នុងនោះអ្វីដែល​កាន់តែ​ធ្វើ​ឲ្យសោកស្តាយ​ កាន់តែធំនោះ ​គឺ បិសាចក្រហមស្ថិតនៅក្រោមកណ្តាប់ដៃ កាន់កាប់ដ៏បរាជ័យរបស់ David Moyes ​។​

តែបើសិនជា Sir Alex Ferguson នៅតែ​ បង្ហាញខ្លួនលើទឹកដី ឬ ការិយាល័យ Old Trafford ជាក់ណាស់ បិសាចក្រហមនឹង បង្ហាញ​​មុខ​ផ្សេងពីស្ថានភាព​នាពេលបច្ចុប្បន្ននេះ ដោយមិនរំពឹងថា នឹង​អាចកាន់កាប់លេខ ៤ នៅលើតារាង និងឱកាស​មិន​​អាចគ្រប់គ្រង​ពាន​ចាស នោះទេ​។​
ថ្មីៗនេះដែរ លោក Sir Alex Ferguson បានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួន ខណៈដែលបង្ហាញវត្តមាន នៅ Oscars ដោយគាត់បាននិយាយថា “ខ្ញុំមានអារម្មណ៍ថាធុញណាស់ ខ្ញុំចូលនិវត្តន៍ ហើយ មិនមានអ្វីធ្វើទាំង​អស់ ” ។ ក្នុងបទសំភាសន៍នេះដែរ លោកមិនអាចលាក់ការខកចិត្ត បាននោះទេ ។​

ជាមួយនឹង​ ពាក្យប៉ុន្មានម៉ាត់ខាងលើ ជាក់ណាស់ Sir Alex នឹងត្រូវរំពឹងថា ថា អាចនឹង វិលមកកាច់ចង្កូត ឲ្យបិសាចក្រហមវិញ បើទោះបីជា គាត់បានអះអាងថា មិនអាចទៅរួចក៏ដោយនោះ៕​
2014-03-04_095310

មតិយោបល់