តាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិក នៃសាកលវិទ្យាល័យ Colorado បានបង្ហាញថា លទ្ធភាពនៃការព្យាបាលជម្ងឺមហារីក ដែលពួកគេរកឃើញថ្មីមានសកម្មភាពសំយោគដូចគ្នាទៅនឹងការពិសោធន៍ ទៅលើគ្រាប់ទំពាំងបាយជូដែលគេហៅថា B2G2។
លោកបណ្ឌិត TS.Tyagi និង Alpna មានប្រសាសន៍ថា ការពិសោធន៍ទៅលើ B2G2 ដែលយកចេញពីគ្រាប់ទំពាំងបាយជូរ មានតម្លៃបំផុត។ ដូច្នេះហើយក្រុមអ្នកស្រាវជ្រាវបានធ្វើការវិភាគទៅលើ B2G2 បង្ហាញឃើញថាយន្តការនៃសកម្មភាព និងកម្រិតប្រសិទ្ធភាពស្រដៀងគ្នាទៅនឹង B2G2 ដែលស្រង់ចេគពីគ្រាប់ទំពាំងបាយជូរដែរ។ ការពិសោធន៍បានបង្ហាញថាកោលិកាដែលបំលែងទៅជម្ងឺមហារីកក្រពេញប្រូស្តាតត្រូវបានស្លាប់ រីឯកោសិកាដែលមានសុខភាពល្អគឺនៅដដែល។ ការទាញយក B2G2 និងការធ្វើសំយោគគឺជាជំហានដ៏សំខាន់មួយដែលធ្វើឲ្យការដំណើរការពិសោធន៍កាន់តែឆ្ពោះទៅមុខ។ ការងារជាបន្តបន្ទាប់ក្នុងកម្មវិធីពិសោធន៍គឺត្រូវយល់ដឹងបន្ថែមទៀតពីគុណប្រយោជន៍ជាច្រើននៃ B2G2 សម្រាប់ការធ្វើតេស្ត និងជាថ្នាំព្យាបាលសម្រាប់ថ្ងៃអនាគត់៕
មតិយោបល់