ព័ត៌មានជាតិ

ទំនាក់​ទំនង​ស្នេហា​មាន​ក្តី​សុខ​ ដោយ​មិន​ចាំ​បាច់​មាន​ការ​រួម​ភេទ

ក្រោយ​ពីមាន​ភាពរំជើបរំជួល​ចិត្តបាន​កន្លង​ផុត​ទៅ តើ​គូស្នេហ៍​ទាំង​ពីរ នៅ​តែ​អាច​បន្ត​នៅ​ជា​មួយ​គ្នា​ដែរ ឬ​ទេ? ធ្វើ​ការ​តាំងសម្មាធិ​តាម​បែ​ប (Yoga) ដើម្បី​កម្តៅ​ជីវិត​ផ្លូវ​ភេទ​របស់​អ្នក​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ខណៈ​​​​ដែល​​អ្នក​​ជំនាញ​ឯកភាព​ថាការ​រួមភេទ គឺ​ជា​ផ្នែក​មួយ​នៃជីវិត​ដ៏សំខាន់ ដែល​អាច​ចង​គូស្នេហ៍​ទាំង​ពីរ​ឲ្យ​នៅ​ជា​មួយ​គ្នា។ ប៉ុន្តែ​​​គូស្នេហ៍​​ទាំង​ពីរ​​អាច​ចង​ទំនាក់​ទំនង​​ស្នេហាឲ្យ​បាន​​យូរ​​អង្វែង​​ ដោយ​​មិន​​ចាំ​បាច់​​រួមភេទ​បាន​ដែរ។
អ្នកឯកទេសចែករំលែកពីអាថ៌កំបាំងពីការរួមភេទដ៏ប្រសើរ
លើសពីនេះ​ទៅ​ទៀត ការ​រួមភេទ​ត្រូវ​បាន​គេវាយ​តម្លៃ​ខ្ពស់​ដល់​គូស្នេហ៍​យូរ​អង្វែង។ ” ក្តី​សុខ​ពិត​ប្រាកដ និង​យូរ​អង្វែង​បាន​មក​ពី​ការ​ដាក់​អារម្មណ៍​យ៉ាង​ជ្រាល​ជ្រៅ និង​ពិត​ប្រាកដ​ជា​មួយ​នឹង​មនុស្ស​ដទៃ ”។

ការដោះសារដើម្បីជៀសផុតពីការរួមភេទ
សំណើច, ទំនុកចិត្ត, ភាព​ដែល​ងាយ​នឹង​ទទួល​រង​គ្រោះ និងការគោរព​គ្នាអាច​ជួយ​រក្សា​ទំនាក់​ទំនង​ស្នេហា​ឲ្យ​បាន​ល្អ ប្រសិន​បើ​រឿង​ទាំង​អស់​នេះ​ឈាន​ទៅ​ដល់​ចំណុច​មួយ ដែល​ការ​រួមភេទ​មិន​អាច​នឹង​កើត​មាន​ឡើង។ លើស​ពី​នេះទៀត អ្នក​ជំនាញ​បាន​និយា​យថា​តាម​ការ​ពិត ទំនាក់​ទំនង​អារម្មណ៍​ដ៏​ជ្រាល​ជ្រៅ​គឺ​សំខាន់​ជាង​ភាព​ស្និទ​ស្នាល​ខាង​រាង​កាយ។

តើត្រូវរួមភេទប៉ុន្មានទៀតទៅទើបគ្រប់គ្រាន់?
បើទោះបីជាគូស្នេហ៍​ទាំង​ឡាយ​អាច​រក្សា​អ្វីៗ​ឲ្យ​នៅ​បន្ត​តាំង​ពី​នៅ​ពេល​ចាប់​ផ្តើម​ដំបូង កម្លាំង​នៃ​ការ​រួម​ភេទ​ត្រូវ​ការ​ពេល​វេលា​ច្រើន ដើម្បី​បំពេញ​បន្ថែម​នូវ​ការ​ផ្សា​ភ្ជាប់​ផ្នែក​អារម្មណ៍។

ទម្លាប់ដ៏អស្ចារ្យធ្វើឲ្យជីវិតផ្លូវភេទរបស់បុរសត្រូវឈឺចាប់
វេជ្ជបណ្ឌិត ស៊ូសាន វ៉ាយប៊ន​ ជា​អ្នក​ចិត្ត​សាស្ត្រ​នៅ​សក​លវិទ្យាល័យ​ ម៉ាស្សាឈូ​សេត ដែល​ថ្មីៗ​នេះ​គាត់​បាន​ដោះ​ស្រាយ​នូវ​ប្រធាន​បទ​មួយ​ស្តី​អំពី​ទំនាក់​ទំនង​មិន​ទាក់​ទង​នឹង​ផ្លូវ​ភេទ​នៅ​ក្នុង​អត្ថ​បទ​ចិត្ត​សាស្ត្រ ដោយ​មាន​ប្រ​សាសន៍​ថា ”សូម​ពិចារណា​លើ​ស្ថាន​ភាព​ក្នុង​ការ​រួម​ភេទ​ធម្មតា ”។ មនុស្ស​ជា​ច្រើន​ប្រហែល​ជា​មាន​ការ​រួមភេទ​ជា​មួយ​គ្នា តែ​ដោយ​គ្មាន​ភាព​ជិត​ស្និទ្ធ​ផ្នែក​អារម្មណ៍​បន្តិច​សោះ វា​នឹង​ធ្វើ​ឲ្យ​គូស្នេហ៍​ទាំង​ពីរ​គ្មាន​អារម្មណ៍​អ្វី​នឹង​គ្នា​ ហើយ​​មាន​អារម្មណ៍​ថា​ឯកោរ​ជា​ជាង​គូស្នេហ៍ ដែល​មាន​ទំនាក់​ទំនង​ពោរ​ពេញ​ទៅ​ដោយ​អារម្មណ៍​ដោយ​មិន​ចាំបាច់​រួម​ភេទ​ជា​មួយ​គ្នា។

ស្នេហា (និងការរួមភេទ) ដែលមានពេញមួយជីវិត
លោក Hokemeyer បាននិយាយថា ទំនាក់​ទំនង​ស្នេហា​ថ្មី ដែល​ខ្វះ​ការរួមភេទ​ប្រហែល​ជា​មាន​បញ្ហា​មួយ​ចំនួន ដោយ​សារ​តែការ​រួមភេទ​ផ្តល់​នូវ​ទំនាក់​ទំនង​ផ្នែក​រាង​កាយ ផ្នែក​អារម្មណ៍ និង​ព្រលឹង​វិញ្ញាណ។ “ប្រសិន​បើ​ទំនាក់​ទំនង ដែល​មាន​ភាព​សមាមាត្រ​នេះ​ក្លាយ​ទៅ​ជា​វៀច​វេរ នៅ​ក្នុង​គោល​ដៅ​បញ្ច្រស​ទិស នោះ​អារម្មណ៍​មួ​ម៉ៅ​អាច​កើត​មាន​ឡើង​រវាង​គូស្នេហ៍​ទាំង​ពីរ​ដូច​ជា​ការ​មិន​សប្បាយ​ចិត្ត និង​ការ​ខឹង​សំបារ ”។

តិចនិចដើម្បីរក្សាទំនាក់ទំនងស្នេហារបស់អ្នកឲ្យនៅតែមានភាពផ្អែមល្អែម
គន្លឹះដើម្បីធ្វើឲទំនាក់ទំនងស្នេហា ដែល​មិន​ទាក់​ទង​នឹង​ផ្លូវ​ភេទ​ដំណើរ​ការ​ទៅ​បាន​គឺ​អាស្រ័យ​លើ​ការ​ទំនាក់​ទំនង​រវាង​គូស្នេហ៍​ទាំង​ពីរ​ដែល​ត្រូវ​តែ​មាន​ការ​ឯក​ភាព​គ្នា​ពី​រឿង​មួយ​នេះ។ លោក​វ៉ាយប៊នបាននិយាយថា ប្រសិន​បើ​គូស្នេហ៍​ទាំង​ពីរ​សម្រេច​ចិត្ត​ចែក​រំលែក​តម្លៃ​របស់​ពួក​គេ ហើយ​គិត​ថាខ្លួន​គេ​ផ្ទាល់​មាន​ភាព​សំខាន់​ច្រើន​ជាង​ទំនាក់​ទំនង​ស្នេហា ដែល​ទាក់​ទង​នឹង​ផ្លូវ​ភេទ រឿង​ទាំង​អស់​នេះអាច​ធ្វើ​ឲ្យ​មាន​កង្វះ​ភាព​ស្និទ​ស្នាល​ផ្នែក​រាង​កាយ។

បុរសពិតតែងតែពិភាក្សាពីភាពសោកស្តាយធំបំផុតនៃផ្លូវភេទ
លោក Ellen Eatough អ្នកព្យា​បាល​រោគ​ផ្លូវ​ភេទ​បាន​និយាយ​ថា ប្រសិន​បើ​គូស្នេហ៍​ទាំង​ពីរ​អាច​រក្សា​ទំនាក់​ទំនង​ដ៏​ត្រេក​ត្រអាល​មួយ​នេះ និង​អាច​ពង្រីក​និយម​ន័យ ការ​រួម​ភេទ​បាន រួម​បញ្ចូល​ជា​មួយ​នឹង​តិច​និច​សប្បាយៗ​ជា​មួយ​គ្នា នោះ​វា​អាច​ជួយ​ឲ្យ​អ្នក​ទាំង​ពីរ​ទទួល​ជោគជ័យ​លើ​បញ្ហា​ការ​រួម​ភេទ​បាន ហើយ​នឹង​អាច​រក្សា​ចំណង​មិត្តភាព​កាន់​តែ​ស៊ី​ជម្រៅ​ថែម​ទៀត។

លោក Eatough បាននិយាយដែរថា៖ គូស្នេហ៍ទាំង​ពីរ នឹង​នៅ​តែមាន​ក្តីសុខ ប្រសិន​បើ​ការ​មាន​ទំនុក​ចិត្ត និង​ភាព​ស្និទ​ស្នាល​ជា​មួយ​គ្នា​បង្កើត​ឡើង​ដោយ​មិន​ចាំ​បាច់​មាន​ការ​រួម​ភេទ ហើយ​ដៃ​គូម្ខាង​មិ​ន​មាន​តម្រូវ​ការ​រួមភេទ ដើម្បី​បំពេញ​ក្តី​សុខ និង​សុខ​ភាព៕
13956259751

មតិយោបល់