ព័ត៌មានជាតិ

បុរស​ម្នាក់​ប្រើប្រាស់​គ្រឿងញៀន​រហូតដល់​បាត់បង់​មាត់​ផ្នែក​ខាងក្រោម​

​អាមេរិក​៖​ប៉ូលិស​បង្ហាញ​ថា​បុរស​ម្នាក់​មាន​ឈ្មោះ Alan John Shepard រស់នៅក្នុង រដ្ឋ Massachusetts សហរដ្ឋអាមេរិក បាន​បាត់បង់​មាត់​នៅ​ផ្នែក​ខាងក្រោម​ទាំងស្រុង​ដោយសារតែ​ការប្រើប្រាស់​គ្រឿងញៀន​។ គួប​ផ្សំ​ជាមួយនឹង​ជំងឺ​មហារីក​នៅក្នុង​មាត់​ទៀត​ធ្វើឲ្យ​គាត់​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​ដល់​ថ្នាក់​នេះ​។ អ្នកជិតខាង​របស់​គាត់​បាន​ត្អូញត្អែរ​អំពី​សំលេង​រំខាន​របស់​គាត់​ជា​រៀងរាល់​យប់ គឺ​ដោយសារតែ​ឥទ្ធិពល​នៃ​ការប្រើប្រាស់​គ្រឿងញៀន រហូត​ដល់​ពួកគេ​ទ្រាំ​លែង​បាន​ក៏​រាយការណ៍​ទៅ​ប៉ូលិស​តែម្តង​។ សូម​បញ្ជាក់​ផង​ដែរ​ថា​កាលពី​ឆ្នាំ ២០១១ ប៉ូលិស​បាន​ចាប់ខ្លួន​លោក Alan រួច​ម្តង​ហើយ ពី​បទ​ជួន​ដូរ​គ្រឿងញៀន និង​ការប្រើប្រាស់​អាវុធ​ខុសច្បាប់​៕​
2014-03-24_092522

មតិយោបល់