ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Fan Bingbing បើរឿងថ្មីរកចំណូលបាន ១ ពាន់លានយន់ ខ្លួននឹ​ងបង្ហាញ​អត្តសញ្ញាណមិត្តប្រុស

នៅថ្ងៃទី ២៧ ខែ មិនា នេះ ផលិតកម្ម Yes Entertainment បាន​ដំណើរ​សម្ពោធរឿងថ្មី បែប 3D ដ៏អស្ចារ្យ ជាមួយនឹងរឿងក្រោមចំណងជើងថា ” Bride With White Hair of the moon Heaven ” ដែលធ្វើឡើងនៅក្នុងទីក្រុងប៉េកាំង​។​

ក្នុងសន្និសីទកាសែតបើកសម្ពោធរឿងនេះដែរ អ្នកគ្រប់គ្រង និងដឹកនាំរឿង លោក Jacob Cheung ក៏បានបាន​ពាំនាំតួស្រីប្រុស ​ក្នុងរឿងនេះ មកជាមួយនឹង​ដែរ នោះគឺនាង Fan Bingbing និង​តួប្រុស​ Huang Xiaoming ។​

រឿងនេះដែរ ត្រូវបានដកស្រងចេញពីរឿងប្រលោមលោក​ដ៏ល្បី ដែលសរសេរដោយលោក Liang Yusheng ហើយ​ប្រលោមលោកនេះដែរ មានចំណង​ជើង​ដូចរឿង​ខាងលើតែម្តង​។​
លោក Jacob Cheung បានប្រាប់ដល់សារព័ត៌មាន​ឲ្យដឹងថា រឿងនេះដែរ អស្ចារ្យខ្លាំងណាស់ ខណៈដែលតួស្រី Fan Bingbing ត្រូវសម្តែង​ជាតួខ្មោច ស្រីសក់ស ។​

តារាសម្តែង Fan Bingbing គេដឹងថា ជាតារាដែលរកចំណូលច្រើនបំផុត នៅក្នុងប្រទេសចិន។ក្នុងបទសំភាស អ្នកកាសែត​បានសួរអំពី​មិត្តប្រុសដែល​អាថ៌កំបាំង​បំផុតដែលទាក់ទងនាង ស្រីស្រស់រូបនេះបានឆ្លើយថា “រងចាំ​ដល់រឿងនេះ អាច​រកចំណូលបាន ១ ពាន់លានយន់ ខ្លួន​នឹង​​បង្ហាញ​អត្តសញ្ញាញមិត្តប្រុស​ដ៏​អាថ៌កំបាំងនោះ ឲ្យប្រិយមិត្តស្គាល់” ៕​
Fan Bingbing

មតិយោបល់