ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ធ្លាយ​បញ្ជីតារាល្បីៗ ៣៦រូបធ្លាប់រួមរ័ក្ស​ជាមួយនឹង Lindsay Lohan ក្នុងនោះធ្វើឲ្យ James Franco ប្រតិកម្ម

ទស្សនាវដ្តី In Touch នៅពេលថ្មីៗនេះដែរ បាន​បង្ហាញ​បញ្ជីដ៏​គួរ​ឲ្យភ្ញាក់ផ្អើល មួយ ដែលមានតារាល្បីៗចំនួន ៣៦ រូប ដែលបាន​រួមរ័ក្សជាមួយនឹង Lindsay Lohan ។​ក្នុងបញ្ជីនោះបានបញ្ជាក់យ៉ាងច្បាស់ជារបស់ Lindsay Lohan ដែលបានសរសេរនៅសណ្ឋាគារ Beverly Hills កាលពីខែ មករា ឆ្នាំទៅ​។​ ឈ្មោះតារាៗប្រុសដែលធ្វើឲ្យ សាធារណៈ​ជនចាប់អារម្មណ៍ នោះគឺមាន Zac Efron Justin Timberlake, Adam Levine, Ashton Kutcher និង James Franco ជាដើម​។​

នៅក្នុងបទសំភាស ជាមួយនឹង​ទស្សនាវដ្តីនៅ ទីក្រុង ឡូអេនជើឡេស លោក James Franco បានប្រតិកម្ម​យ៉ាងខ្លាំង ជាមួយនឹង​សារព័ត៌មានដែលបានចុះផ្សាយបំភ្លើស គ្មានជ្រុងមួយណាការពិតនោះ​។​
លោកបាន​ឆ្លើយទាំងកំហឹងទៅកាន់ទស្សនាវដ្តីថា “វាជារឿងកុហករបស់នាង Lindsay Lohan ដែលបាន​បង្កើតបញ្ជីដ៏ឆ្កួតៗ ដែល​ដាក់ខ្ញុំក្នុងបញ្ជីមនុស្សប្រុសដែលបានរួមរ័ក្ស​ជាមួយនឹង​” ។​

កាលពីថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៣ ក៏បាន​ផ្តល់បទសំភាសច្រានចោលស្រដៀងគ្នានេះដែរជាមួយនឹងទស្សនាវដ្តី Sirius XM ដោយគាត់បាននិយាយថា “គាត់មានទំនាក់ទំនងជិតស្និទ្ធ​ជាមួយនឹងនាង Lindsay Lohan ក៏ប៉ុន្តែមិនមែនទំនាក់ទំនង​ដេកលើគ្រែ រួមរ័ក្សនោះទេ​” ៕​
2014-03-28_141427
Lindsay Lohan និង James Franco

មតិយោបល់