ព័ត៌មានជាតិ

មុខសញ្ញាគាស់ផ្ទះ៣នាក់ ត្រូវនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួន

ភ្នំពេញ: ជនសង្ស័យ៣នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តាមស្ទាក់ចាប់បាន បន្ទាប់ពីធ្វើសកម្មភាពគាស់ផ្ទះ កាលពីវេលាម៉ោង៤ព្រឹក ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅ ក្នុងភូមិចម្ការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យទី១.ឈ្មោះ ម៉ៅ ទូច ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ។ ទី២.ឈ្មោះ ហង្ស ពិសិដ្ឋ អាយុ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ។ ទី៣.ឈ្មោះ ឈាង កុសល អាយុ២១ឆ្នាំ។ ជនសង្ស័យទាំង៣នាក់ មានទីលំនៅ ភូមិក្បាលដំរី សង្កាត់កាកាប។

តាមប្រភពបានឲ្យដឹងថា មុនកើតហេតុជនសង្ស័យ៣នាក់បានធ្វើសកម្មភាពគាស់ផ្ទះនៅ ភូមិក្បាលដំរី ដោយគាស់ផ្ទះលួច បានទូរទស្សន៍LCDមួយគ្រឿង និងសម្ភារ:មានតម្លៃមួយចំនួនទៀត ទើបដល់ម៉ោង៨និង១០នាទីថ្ងៃទី៣០ សីហា ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានតែម្ដង។

ក្រោយពីឃាត់ខ្លួនបានជនសង្ស័យទាំង03នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី៕

//youtu.be/7YEe7wFSNEo

មតិយោបល់