អាម៉េរិកៈ ប៉ូលិសក្រុងឡូអេនជើឡេស បាននិយាយថា ពួកគេបានឃាត់ខ្លួន តារាចម្រៀង Chris Brown ពីបទសង្ស័យប្រើប្រាស់អាវុធ គំរាមបាញ់សម្លាប់ស្ត្រីម្នាក់ ដែលនៅក្នុងផ្ទះរបស់គាត់ កាលពីថ្ងៃអង្គារ។ នេះបើយោងតាម telegraph ចុះផ្សាយនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦។
ការឃាត់ខ្លួនតារាចម្រៀងវ័យ ២៧ឆ្នាំនេះ បន្ទាប់ពីប៉ូលិស ទទួលបានទូរស័ព្ទពីស្ត្រីម្នាក់ ដែលបានខលទៅកាន់លេខ៩១១ ហើយក៏ចូលទៅដល់ផ្ទះតារាចម្រៀងរូបនេះ នៅឡូអេនជើឡេស ។
តារាចម្រៀងរ៉េបខាងលើ បានប្រកាសនៅលើ Instagram ថា គាត់គ្មានទោសពៃ អីណាទេ ដោយច្រានរបាយការណ៍ព័ត៌មាននោះចោល ហើយ គាត់បានឃុំឃាំងខ្លួនឯង នៅផ្ទះ របស់ខ្លួន ហើយពេលក្រោកឡើងវិញ ក៏ឃើញប៉ូលិសក្នុងបរិវេណផ្ទះរបស់ខ្លួន ហើយសូមចូលទៅកាន់ លំនៅដ្ឋាន ក្នុងសង្កាត់ Tarzana ដែលជាផ្ទះអ្នកជិតខាង ។
នាង Baylee Curran បានប្រាប់ដល់ Los Angeles Times ថា Chris Brown បានកាន់កាំភ្លើងភ្ជុងនាង នៅផ្ទះរបស់គាត់ កាលពីថ្ងៃអង្គារ ។ Baylee Curran បានបន្តថា មូលហេតុដែលធ្វើឲ្យ Chris Brown យកកាំភ្លើងភ្ជុងនាងគឺ ដោយសារតែខឹងនាង សរសើរខ្សែកពេជ្របុរសម្នាក់ ដែលចូលមកផ្ទះរបស់គាត់ ៕


មតិយោបល់