ព័ត៌មានជាតិ

Sir Alex Ferguson ទទួលបង្រៀន​ភាពជា​អ្នកដឹកនាំ​នៅសាកលវិទ្យាល័យ Harvard

អតីតអ្នកចាត់ការទូទៅរបស់បិសាចក្រហម លោក Sir Alex Ferguson បានទទួលយល់ព្រម ក្នុងមុខងារបង្រៀន នៅសាកលវិទ្យាល័យ Harvard University ក្នុងឋានៈជា​នាយកប្រតិបត្តិជាន់ខ្ពស់​។​
48287.4
Sir Alex Ferguson កាលពីឆ្នាំកន្លងទៅក៏ធ្លាប់ការបង្រៀន ផងដែរ សម្រាប់សាកលវិទ្យាល័យ Ivy League ជាមួយនឹងប្រធានបទ “ពាណិជ្ជកម្មកម្សាន្ត” ។ នេះបើយោងតាម​របាយការណ៍ Media and Sports បានចុះផ្សាយ​។​
អតីតអ្នកចាត់ការបិសាចក្រហមវ័យ ៧២ ឆ្នាំ រូបនេះបានចូលនិវត្តន៍ពីពិភពបាល់ទាត់ នៅឆ្នាំ ២០១៣ បន្ទាប់ពីបិសាចក្រហមលើកពាន ៤៩ ក្នុងរយៈពេលកាន់ ២៦ ឆ្នាំ ដែលគាត់កាន់កាប់។​ Sir Alex Ferguson បានជួយឲ្យបិសាចក្រហម លើកពាន ចំនួន ១៣ និង Champions Leagues ២ ក្នុងអំឡុងគាត់នៅកាន់កាប់ក្លិបបិសាចក្រហម​។​

លោក Sir Alex Ferguson បាននិយាយថា ខ្ញុំបានចំណាយពេលរួចរាល់ ក៏ត្រៀមខ្លួនផងដែរ ដើម្បីទទួលយកបទពិសោធន៍ និងសកម្មភាព ជាមួយនងសិស្សនិស្សិត ​នៅសាកលវិទ្យាល័យ ពាណិជ្ជកម្មកម្សាន្ត Harvard ។​
ប្លង់បង្រៀនរបស់ Sir Alex Ferguson ត្រូវបានបានរៀបចំដោយ សាស្ត្រាចារ្យ Anita Elberse ដោយដាក់ចំណងជើងថា “លោក Sir Alex Ferguson ជា​អ្នកគ្រប់គ្រង​ក្លិបបិសាចក្រហម​” ។

ប្រធានបទនៃការបង្រៀន របស់ Sir Alex Ferguson គឺផ្តោតសំខាន់ទៅលើការបង្ហាញ ភាពជាអ្នកដឹកនាំ ​ដែលខ្លួនធ្លាប់មានបទពិសោធន៍ កន្លងមក នៅក្នុងក្លិប បិសាចក្រហម និង វិធីសាស្ត្រចាត់ការទូទៅ ​និងភាពខុសគ្នា នៅលើពិភពលោក ៕​

មតិយោបល់