កំណើនវិស័យនាំចេញទាបបំផុតរបស់ប្រទេសជប៉ុន នៅក្នុងរយៈពេលពេញមួយឆ្នាំមកនេះ បានធ្វើឲ្យឱនភាពពាណិជ្ជកម្មនៅក្នុងខែមីនា កើនឡើងជាងការរំពឹងទុក។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតជប៉ុន Asahi Shimbun។
ការកើនឡើងនូវឱនភាពពាណិជ្ជកម្មនេះ បានបន្ថែមបញ្ហាប្រឈមទៀតចំពោះនាយករដ្ឋមន្ត្រី ស៊ីនហ្សូអាបេ នៅក្នុងការកាច់ចង្កូតសេដ្ឋកិច្ច ឆ្លងកាត់ឥទ្ធិពលនៃការដំឡើងពន្ធលើការលក់ដូរក្នុងខែមេសា។
ក្រសួងសេដ្ឋកិច្ចបានឲ្យដឹងកាលពីកន្លងទៅនេះថា បរិមាណនាំចេញទៅកាន់បរទេសកើនលើសឆ្នាំមុន ១,៨ភាគរយ បើធៀបនឹង ៦,៥ភាគរយ ដែលត្រូវបានព្យាករដោយក្រុមអ្នកជំនាញសេដ្ឋកិច្ច។ ការកើនឡើងបរិមាណនាំចូល ១៨,១ភាគរយបានធ្វើឲ្យឱនភាពពាណិជ្ជកម្មនាក់តែរីកធំឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន៕
មតិយោបល់