ព័ត៌មានជាតិទិន្នន័យនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំណុះក្រសួងមហាផ្ទៃ សម្រេចបាន ៨៣%Tuesday ទី13 April ឆ្នាំ2021ទិន្នន័យនៃយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ចំណុះក្រសួងមហាផ្ទៃ សម្រេចបាន ៨៣%គិតត្រឹមថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ លទ្ធផលនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារ បម្រើការងារនៅអគ្គស្នងការដ្ឋាននគរបាល អគ្គនាយកដ្ឋាន អង្គភាពនានា ចំណុះក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត សម្រេចបានសរុបចំនួន ៥២,១០៥រូប ស្មើនឹង ៨៣% នៃចំនួនថ្នាក់ដឹកនាំ និងមន្ត្រីរាជការសរុបចំនួន ៦២,៥៨៣រូប។សូមបញ្ជាក់ផងដែរថា ចំនួនថ្នាក់ដឹកនាំ និងមន្ត្រីរាជការស៊ីវិល នគរបាលជាតិ និងមន្ត្រីពន្ធនាគារដែលមិនទាន់បានចាក់វ៉ាក់សាំង មានចំនួន ១០,៤៧៨រូប ស្មើនឹង១៧% ក្រសួងមហាផ្ទៃកំពុងតែបន្តយុទ្ធនាការចាក់វ៉ាក់សាំងជូនជាបន្តទៀតឲ្យបានសម្រេច១០០%៕ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យាមតិយោបល់
គ្រូបង្រៀនម្នាក់ ត្រូវចោរលួចម៉ូតូទៅបាត់ មិនរំខានលោកមេប៉ុស្តិ៍សង្កាត់ឃ្មួញ ជនរងគ្រោះគ្មានសង្ឃឹមថា អាចរកឃើញ…ភ្នំពេញៈ ពលរដ្ឋបានប្រាប់ Post News ថា នៅវេលាម៉ោង ១១ ព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅភូមិសែនសុខ៦ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពលួចម៉ូតូ១គ្រឿង ដែលទុកនៅខាងក្រោមផ្ទះ បានសម្រេច។ ជនរងគ្រោះ មានមុខរបរ…មតិយោបល់
២ថ្ងៃទៀត សៀមរាបនឹងដាច់ភ្លើង!សៀមរាបៈ យោងតាមសេចក្តីជូនដំណឹងរបស់អគ្គិសនីសៀមរាប បានឲ្យដឹងថា អគ្គិសនីសៀមរាប នឹងធ្វើការផ្អាកការផ្គត់ផ្គង់អគ្គិសនីនៅលើ PMT នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៧ ចាប់ពីវេលាម៉ោង៨ព្រឹក ដល់ម៉ោង ១២ថ្ងៃត្រង់ នៅPMT លេខ P,216 និង P,290 ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយអង្គំ ខេត្តសៀមរាប…មតិយោបល់
មន្ដ្រីកាំកុងត្រូល រកឃើញទឹកក្រូចដបហួសកាលបរិច្ឆេទ ជាង១០០ដបសៀមរាបៈ ការធ្វើចរាចរចែកចាយ និងការដាក់តាំងលក់ទឹកក្រូចដបជ័រហួសកាលបរិច្ឆេទប្រើប្រាស់ ចាប់តាំងពីដបតូច មធ្យម និងដបធំ នៅលើទីផ្សារជនបទ វាជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ចំពោះសុខភាពប្រជាពលរដ្ឋ។ លោក ង៉ែត ចេក ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានដឹកនាំក្រុមការងារ ចុះប្រតិបត្តិការត្រួតពិនិត្យសុវត្ថិភាពភេសជ្ជៈ និងចំណីអាហារ នៅតាមបណ្តាផ្សារនៃទីប្រជុំជននានា មានចំនួន៤ស្រុក គឺ (ឃុំស្រែណូយ…មតិយោបល់
មតិយោបល់