ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាង Fan Bingbing និង Hugh Jackman នឹង​បង្ហាញខ្លួននៅ​សឹង្ហបុរីដើម្បីសម្ពោធរឿង X-Men: Days of Future Past

លោក Hugh Jackman នាង Fan Bingbing និង Peter Dinklage នឹងបង្ហាញខ្លួន​នៅសឹង្ហបុរី នៅថ្ងៃទី ១៤ ខែ ឧសភា ខាងមុខ ​ដើម្បីបង្ហាញរឿងរបស់ខ្លួន​ជាលើកដំបូង​នៅតំបន់អាស៊ី​ ដាក់ក្នុងរឿង X-Men: Days of Future Past ។​

ជាមួយនឹងគ្នានេះដែរ សម្រាប់អ្ន​កគាំទ្ររបស់តារាប៉ុន្មានដួងខាងលើ និងមាន​ឱកាស​នៅស្និទ្ធស្នាល កៀកកើយ​តារា​ដែលខ្លួនពេញចិត្ត ​លើកម្រាលព្រំក្រហម​នៅ Shaw Theatres Lido ។​
បើតាមប្រភពព័ត៌មាន AsiaOne បានចុះផ្សាយឲ្យដឹងថា រឿង X-Men: Days of Future Past នឹង​វាយលុក​រោងកុងសឹង្ហបុរី នៅថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០១៤ ។​

សម្រាប់ការសម្ពោធរឿង និងផ្សព្វផ្សាយនៅ សឹង្ហបុរី នេះ ជាលើកទី ១ ហើយ ​ក្នុងចំណោម ​ទីក្រុង ៥ រួមមាន London, Moscow, Sao Paulo, Melbourne និង Beijing ដែលមានរួមចំណែកក្នុងរឿង X-Men កន្លងមក​៕​
2014-04-23_213415

មតិយោបល់