ព័ត៌មានជាតិ

តើ Hacker ទាំង​ពីរ​រូប​ដែល​ទើប​ចាប់ខ្លួន​កាល​ពី​ថ្មីៗ​នេះ មាន​ទោស​ធ្ងន់ធ្ងរ​កម្រិតណា​?

​កាល​ពី​ថ្មីៗ​នេះ គេហទំព័រ​របស់​អគ្គ​ស្នងការ​នគរបាល​ជាតិ បានឲ្យដឹងថា មេដឹកនាំ​ពីរ​នាក់​នៃ​ក្រុម​អនាមិក​កម្ពុជា ដែល​ជា​សាខា​របស់​ក្រុម​ហ៊ែ​ក​ឃើ​ពិភពលោក ត្រូវបាន​ចាប់ខ្លួន​នៅ​ខែ​នេះ​តាម​ការចោទប្រកាន់​ពី​បទ​ជ្រៀតចូល​គេហទំព័រ​របស់​រដ្ឋាភិបាល​និង​លួច​ទិន្នន័យ​សម្ងាត់ ក្រោយ​ពី​អាជ្ញាធរ​កម្ពុជា​និង​ការិយាល័យ​សហព័ន្ធ​ស៊ើបអង្កេត FBI របស់​សហរដ្ឋអាមេរិក​បានធ្វើ​ប្រតិបត្តិការ​ស៊ើបអង្កេត​រយៈពេល​ប្រាំបី​ខែ​។​
Pol-22-April-2014-09-18-17-47516

​បើ​តាម​ការបញ្ជាក់​របស់ លោក ឌី​ម ចៅ​សេង មេធាវី​តំណាងឲ្យ​យុវជន​ទាំង​ពីរ បានឲ្យដឹងថា ប៊ុន ឃី​ង​មង្គល​បញ្ញា និង ជូ សុង​ហេង ជា​និស្សិត​ឆ្នាំ​ទី​៣ នៅ​វិទ្យាស្ថាន​ស៊ី​តិច (SETEC Institute) ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សាកសួរ និង​បាន​បញ្ជូន​ខ្លួន​ពួក​គេ​ទៅ​ពន្ធនាគារ​ព្រៃ​ស​។​

​ការចាប់ខ្លួន​នេះ​ធ្វើឡើង​ពីរ​បី​ថ្ងៃ​មុន​ច្បាប់​ចម្លង​នៃ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​បទល្មើស​តាម​អ៊ី​ន​ធើ​ណិតរ​បស់​កម្ពុជា​ត្រូវបាន​ចុះ​ផ្សាយ​តាម​អ៊ី​ន​ធើ​ណិ​ត​។ ច្បាប់​នេះ​ដាក់ទោស​ធ្ងន់​ជាង​ក្រម​ព្រហ្មទណ្ឌ​របស់​កម្ពុ​ជា​សម្រាប់​បទល្មើស​ស្រដៀង​គ្នា​ពាក់ព័ន្ធ​នឹង​ព័ត៌មានវិទ្យា​។ តែ​ទោះជា​យ៉ាងណា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​គ្មាន​ច្បាប់​ប្រឆាំង​បទល្មើស​តាម​អ៊ី​ន​ធើ​ណិ​ត​ទេ​។​

តើ​យុវជន​ទាំង​ពីរ​នាក់​ខាងលើ​នេះ មាន​ទោស​កម្រិត​ណា​?

​មាត្រា​៤២៧ មាត្រា​៤២៨ និង​មាត្រា​៤២៩ នៃ​ក្រម​ព្រហ្មទណ្ឌ​របស់​កម្ពុ​ជា ពាក់ព័ន្ធ​នឹង​ព័ត៌មានវិទ្យា បានចែង​ថា បទល្មើស​នីមួយៗ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៥០០​ដុល្លារ​ទៅ​១.០០០​ដុល្លារ អម​ជាមួយ​នឹង​ទោស​ជាប់ពន្ធនាគារ​ចន្លោះ​ពី​មួយ​ឆ្នាំ​ទៅ​ពីរ​ឆ្នាំ​។

​បើ​តាម​ការ​សំដី​របស់​លោក Mark Rasch អតីត​ប្រធាន​អង្គភាព​បទល្មើស​កុំព្យូទ័រ​នៃ​ក្រសួង​យុត្តិធម៌​របស់​ស​ហ​រដ្ឋ​អាមេរិក​បានឲ្យដឹងថា “ដោយសារតែ [​កម្ពុជា​] គ្មាន​ច្បាប់​ស្ដី​ពី​បទល្មើស​តាម​អ៊ី​ន​ធើ​ណិ​ត គេ​មិន​អាច​ចោទប្រកាន់​ពួកគេ​ទាំង​ពីរ​ពី​បទល្មើស​ធ្ងន់ធ្ងរ​ជាង​នេះ​បាន​ទេ​”​។​

​លោក​បាន​បន្ថែមទៀតថា ទោះបីជា​វា​អាចទៅរួច ដែលថា រដ្ឋាភិបាល​កម្ពុជា​បាន​ស្នើសុំ​ឲ្យ FBI ជួយ​តាម​វែកមុខ​ហ៊ែ​ក​ឃើ​ទាំង​នេះ​ក្ដី ក៏​មាន​សេនារីយោ​មួយ​ច្បាស់​ជាង​នេះ​បង្ហាញថា FBI បាន​រកឃើញ​ព័ត៌មាន​ស្ដី​ពី​ក្រុម​អនាមិក​កម្ពុជា នៅ​ក្នុង​ការស៊ើបអង្កេត​របស់​ខ្លួន​លើ​ក្រុម​នេះ រួច​ក៏​ផ្ដល់​ព័ត៌មាន​នេះ​ដល់​អាជ្ញាធរ​កម្ពុជា​៕​

រូបភាព៖ ​អគ្គ​ស្នងការ​នគរបាល​ជាតិ || អត្ថបទដកស្រង់ចេញពីកាសែត ខេមបូឌា ដេលី

មតិយោបល់