ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

យាយខ្លី ទទួលមរណៈភាពយប់មិញ

ភ្នំពេញ​៖ កាលពីវេលាម៉ោង ១២ និង ១២ នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី ២ ខែ ឧសភា ឆ្នាំ ២០១៤ តារា​កំប្លែង​ជើងចាស់ លោក​យាយខ្លី បានទទួល​មរណ:ភាព ​នៅក្នុងមន្ទីរពេទ្យកាលម៉ែត្រ ។ ចំណែកសាកសពលោកយាយ ត្រូវបាន​កម្កល់ ទុក​ធ្វើបុណ្យ នៅវត្ត ញាណរង្សី ខណ្ឌឬស្សីកែវ ។

ព័ត៌មាន​ដ៏ក្រៀមក្រំ ដំណឹង សូម ចូលរួម​រំលែកទុក្ខ ដល់ក្រុមគ្រួសារនៃសាកសព និង សូម​ឧទ្ធិស​ថ្វាយ​ដល់ព្រលឹងលោក យាយខ្លី ដែលមានឈ្មោះពេញ ក្នុងបញ្ជី នេត ផល្លី ឲ្យ​ទៅកាន់​សុគតិភព និងចាប់ជាតិ​ក្នុងទ្រនំគ្រួសារដែលធូរធារ កុំឲ្យជួបទុក្ខវេទនា ក្នុងជាតិនេះ ។​

គួរបញ្ជាក់ផងដែរថា សម្រាប់ លោក យាយ នេត ផល្លី បានចូលសម្រាកក្នុងមន្ទីរពេទ្យ អស់រយ:ពេល ៣ សប្តាហ៍ ហើយ ឈឺបាត់មាត់បាត់នៅ កៀក​នឹងចុងខែ មេសា ខណ:ដែលកូនៗ ដង្ហើយសុំជំនួយ ពីគ្រប់ស្រទាប់ ក្នុងពិភពសិល្ប: ៕​
v_0719

មតិយោបល់