ព័ត៌មានជាតិ

Update៖ ព្រលឹងចុងសក់ អូប័រ ១គ្រឿងផ្ទុះឆេះ បណ្ដាលឲ្យមានអ្នករបួស នៅក្រុងព្រះសីហនុ

ព្រះសីហនុ: កាលពីវេលាម៉ោង ៧ និង១០នាទីយប់ថ្ងៃទី២១ ខែឧសភា​ ឆ្នាំ២០១៩ ត្រង់ចំណុចក្រុម៣០ ស្ថិតភូមិ៣ ក្រុង/ខេត្តព្រះសីហនុ មានករណីឆេះអូប័រ ១គ្រឿង

ការខូចខាត៖ អូប័រទំហំ ៨X២.៥ ម៉ែត្រ ម៉ាស៊ីន ២៥០សេះ ២គ្រឿង ម៉ាកYAMAHA កម្មសិទ្ធរបស់ឈ្មោះសេង ហួរលាង ភេទប្រុស អាយុ៥៣ ឆ្នាំ ជនជាតិខ្មែរ ឆេះខ្ទេចទាំងស្រុង។

ករណីនេះ បណ្តាលឲ្យឈ្មោះលាង ម៉េងលី ភេទប្រុស អាយុ ២៦ឆ្នាំ រងរបួសស្រាល មិនប៉ះពាល់ផ្ទះប្រជាពលរដ្ឋឡើយ។ មូលហេតុ៖ អ្នកថែអូប័រ ចាប់អាគុយ
ខុសបច្ចេកទេស ក៏ផ្ទុះឆាបឆេះឡើងតែម្តង៕

មតិយោបល់