ព័ត៌មានជាតិ

គ្រូបង្វឹក​ Laurent Blanc បន្តកិច្ចសន្យាជាមួយនឹង PSG

បារាំង​៖ជាមួយនឹងក្លិប PSG បានប្រកាសថា អ្នកចាត់ការទូទៅ លោក Laurent Blanc បានកាន់ប៊ិច ចុះហត្ថលេខា មួយឆ្នាំបន្ថែមទៀត ​ដោយ​មានសុពលភាពរហូតដល់ខែ មិថុនា ឆ្នាំ ២០១៦ ។
laurent_blanc_2238753b
Laurent Blanc គឺជាអ្នកដែលមកជួសតំណែងលោក Carlo Ancelotti ដែលជាអ្នកគ្រប់គ្រងនិងចាត់ការទូទៅ ក្លិប Real Madrid នាពេលបច្ចុប្បន្ន ហើយការដឹកក្រុមរបស់ អ្នកទាំងពីរ គឺមាន​ភាពប្រសើររៀងៗខ្លួន គួរ​ឲ្យកត់សម្គាល់។​
ក្លិប Parisiens ក៏បានឈ្នះ ពានរង្វាន់ Coupe de la Ligue និង Ligue 1 កាលពីល្ងាចថ្ងៃពុធ ក៏ដូចជា​រំកិលខ្លួន ចូលវគ្គ ១៦ ក្រុមចុងក្រោយ ​នៅរដូវកាលនេះ ក្នុងក្របខណ្ឌ Champions League ផងដែរ​។​
ទោះបីជាយ៉ាងនេះក្តី ​អ្នក​យុទ្ធសាស្ត្រវ័យ ៤៨ ឆ្នាំ បាន​​បរាជ័យ ក្នុងកណ្តាប់ដៃ តោខៀវ ​ក្នុងក្របខណ្ឌ Champions League ​នៅជើទី ២ ដោយចាញ់លទ្ធផល ២ – ០ ខណៈជើងទី ១ ឈ្នះ ៣ – ១​ នោះ ។​

មានភាពមន្ទិលសង្ស័យជាច្រើន ថាក្លិបនឹងដេញរូបលោក Laurent Blanc ក៏ប៉ុន្តែផ្ទុយមកវិញ លោកបានឲ្យដឹងថា “គាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលអាច​បន្តកុងត្រា​ជាមួយនឹងក្លិប បន្ត។​ម្យ៉ាងវិញទៀចង់ឲ្យមានរយៈពេលយូរ​ជាមួយនឹង​​គម្រោងលើវិស័យបាល់ទាត់ និងមហិច្ចតាធំបំផុតនៅទ្វីបអឺរ៉ុប និង​មានសុបិន្តធំជាងនេះទៅទៀត​ ” ។ លោកបានបន្តថា លោកនឹងខិតខំដើម្បី ឲ្យទទួលបានពាន​ជាច្រើនទៀត ​ ដែលផ្តើមចេញពី លោក និង កីឡាករ បូករួម​ទាំងក្លិបផងដែរ​៕​

មតិយោបល់