ព័ត៌មានជាតិ

Jose Mourinho កំពុងគិតមុន

អ្នកចាត់ការទូទៅ​របស់ក្លិបតោខៀវ ​ លោក Jose Mourinho បានបង្ហាញថាគាត់ បានគិតរួចរាល់ហើយ នឹង​ឆ្ពោះទៅមុខនៅរដូវកាលក្រោយ បន្ទាប់ពីអ្វីដែលបានខកចិត្ត ក្នុងឆ្នាំ ២០១៣ – ២០១៤ នេះ ។​
លោក Jose Mourinho បានទទួលស្គាល់ថា យើងបានអបអរតិចតួចណាស់ ក្នុងអំឡុងពេលយុទ្ធនាការក្នុងលីក នាពេលបច្ចុប្បន្ន​ ប៉ុន្តែ​លោកក៏ទទួច​ថា ការបោះជំហានយ៉ាងខ្លាំងនឹង​ត្រូវធ្វើឡើង ​នៅរដូវកាលក្រោយ​។​ លោកបានបន្តថា វា​មិនមែជា​រដូវកាលដែលយើងអបអរនឹងពាននោះទេ នៅរដូវកាលនេះ ។ នេះបើតាមសម្តីរបស់លោក Jose Mourinho បានប្រាប់ដល់គេហទំព័រ ក្លិបតោខៀវ​។​

យើងមិនអាចហក់លោត បាន ក៏ដូចជាមានភាពផ្សេងគ្នា ក្នុងក្របខណ្ឌ Premier League ដោយបញ្ចប់ត្រឹមលេខរៀងទី ៣ ក្នុងតារាង និង វគ្គ ៤ ក្រុមចុងក្រោយ ក្នុងក្រខណ្ឌ Champions League តែ​យើងបានគិត នឹងរៀបចំរួចរាល់ហើយ សម្រាប់​ការដណ្តើមពាននៅរដូវកាលក្រោយ​៕​
mourinho-thinking-ahead-860145

មតិយោបល់