ព័ត៌មានជាតិ

ព្រោះតែ​រឿង​ដូរ ស៊ីម​ក្រុមហ៊ុនទូរស័ព្ទ Smart ធ្វើ​ឲ្យ​បុរស​ម្នាក់​ដាច់ចិត្ត​លេបថ្នាំ​សម្លាប់​ខ្លួន​ផ្អើល​ពេញ​ហ្វេ​សប៊ុក (Video Inside)

​កម្ពុជា​៖.​ជាមួយ​នឹង​ភាព​ទុក្ខ សោក អួលដើមក លាយឡំ​ទឹកភ្នែក បរិយាយ​ពី​ទំហំ​ប្រចណ្ឌ និង​ស្រលាញ់ របស់​បុរស​ម្នាក់ ទំនង​ជា​និស្សិត បាន​ដាច់​ចិត្ត​លេបថ្នាំ សម្លាប់ខ្លួន ព្រោះតែ​រឿង​ដូរ​ស៊ីម ក្រុមហ៊ុន ទូរស័ព្ទ Smart ។​
2014-05-11_154205
​ក្នុង​វីដេអូ​ឃ្លិប​នេះ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ដោយសារតែ​រឿង​ចង់​ឈ្នះ ចង់​ចាញ់ ឲ្យ​មិត្តស្រី​ខ្លួន​ដូរ​ស៊ីម ក្រុមហ៊ុន​ទូរស័ព្ទ Smart ដែល​ជា​លេខ ចាស់ ទិញ​លេខ​ថ្មី តម្លៃ ២០០០ រៀល នោះ តែ​នារី​ដែល​ជា​មិត្តស្រី​មិន​ព្រម ក៏​បណ្តាល​ឲ្យ​បុរស គំនិត​ខ្លី​រូបនេះ ដាច់ចិត្ត ថត​វីដេអូ រ៉ាយរ៉ាប់ ទុក្ខសោក​របស់ខ្លួន និង ដាច់​ចិត្ត​ធ្វើ អត្ត​ឃាត់​ដោយ​ការ​លេបថ្នាំ ប៉ា​រ៉ា ចំនួន ៤ បន្ទះ ។​

​ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ អ្នកលេង​នៅលើ បណ្តាញ​សង្គម​យក្ស​ហ្វេ​ស​ប៊ុក​មួយនេះ បាន ធ្វើការ​បញ្ចេញ​មតិ​ទាំង​ការ​ការណែនាំ លាយឡំ និង ការរិះគន់ ដោយ​ម្ចាស់​គណនី​ឈ្មោះ Girlstone Heart បាន​បញ្ចេញ​មតិ​ថា “​ខ្ញុំ​គិតថា​អ្នក​មិន​គួរ​ធ្វើ​អញ្ចឹង​នោះ​នៅ​មាន​មនុស្ស​ល្អ​ជាច្រើន​ដែរ​នៅ​ជុំវិញ​អ្នក​ដែល​ចាំ​ទទួល​ការស្រលាញ់​ពី​អ្នក​គិត​ឡើង​វិញ​ណា brother កុំ​យក​អារម្មណ៍​ខូចចិត្ត​មួយ​ឆាវ​មក​បំផ្លាញ​ជីវិត​ខ្លួនឯង​បែបនេះ​…..” ។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ ម្ចាស់​គណនី ឈ្មោះ Nick Rose បាន​បញ្ចេញមតិ​រិះគន់​យ៉ាង​ចាស់ដៃ​ថា “​ប្រសិនបើ​មនុស្ស​ស្មោះ​ចរិក​បែប​នេះ​
​ខ្ញុំ​សុខចិត្ត​ជួប​មនុស្ស​ក្បត់​ប្រសើរ​ជាង​” ។​
​តែ​ទោះជា​យ៉ាងណា គេ​មិនដឹងថា បុរស​ដែល​ដាច់ចិត្ត​លេបថ្នាំ​សម្លាប់ខ្លួន នេះ នៅទីណា និង ស្លាប់ ឬ ក៏​រស់​នៅ​ពេល​នេះ ៕
​ទស្សនា​វីដេអូ​ឃ្លិប​ដូចខាងក្រោម​នេះ​៖

មតិយោបល់