បារាំង៖ក្លិប Bordeaux បានបញ្ចប់កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ជាមួយនឹងអតីតអ្នកលេង បច្ចុប្បន្នជាជំនួយការគ្រូបង្វឹក របស់ Real Madrid លោក Zinedine Zidane ខណៈដែល ក្លិបមួយនេះកំពុងសំឡឹងរកគ្រូបង្វឹក ជួសកៅអីទំនេរ ។
ខាងក្លិប FC Girondins de Bordeaux កំពុងធ្វើការបញ្ចុះបញ្ចូល ឲ្យអតីតកីឡាករវ័យ ៤១ ឆ្នាំ ឲ្យទៅកាន់ក្លិបអតីតកុមារភាពខ្លួន ដោយជួសតំណែង លោក Francis Gillot មិនបន្តកុងត្រាជាថ្មី។
ប្រធានក្លិប លោក Jean-Louis Triaud បានឲ្យដឹងថា បើទោះបីជាខ្លួនល្បួងយ៉ាងណាក៏ដោយ ក៏អតីតអ្នកលេងតាំងពីកុមារភាពនោះ មិនបោះបង់ការងារ នាពេលបច្ចុប្បន្នដែលខ្លួន ធ្វើជាជំនួយការ គ្រូបង្វឹកនៅ Real Madrid ឡើយ។
ប្រធានក្លិបខាងលើបានឲ្យដឹងថា វាជារឿងស្មុគស្មាញ តែសំអាងលើហេតុផល មួយចំនួនដែល Zinedine Zidane មិនមកធ្វើជាគ្រូបង្វឹកនៅ FC Girondins de Bordeaux ដោយសារតែ ឯកសាររបស់គាត់ជាប់ពាក់ព័ន្ធនឹង Real Madrid ហើយកូនរបស់គាត់ ទាំងពីរ ទៀតសោត គឺសិក្សានៅសាលាយុវជន ក្នុងក្លិបនេះ និងមានជីវភាពធូរធារខណៈនៅ Real Madrid ក្នុងរយៈពេល ១១ ឆ្នាំ កន្លងមក៕
មតិយោបល់