ព័ត៌មានជាតិ

រថយន្ត និងម៉ូតូជាច្រើនគ្រឿង បើកបញ្ច្រសទិសដៅចរាចរណ៍ ត្រូវសមត្ថកិច្ចឃាត់ និងនាំម្ចាស់ ទៅធ្វើការអប់រំនៅប៉ុស្តិ៍

ភ្នំពេញៈ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ៧ នាទីព្រឹក ដល់ម៉ោង ១០យប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨។

ជាលទ្ធផល៖ បានធ្វើការឃាត់យានយន្តសរុបចំនួន៦ គ្រឿងរួមមាន៖
១- ម៉ូតូចំនួន៥ គ្រឿង
២- រ៉ឺម៉កម៉ូតូកង់បីចំនួន ( គ្មាន ) គ្រឿង
៣- រថយន្ត១ គ្រឿង

បច្ចុប្បន្នយានយន្តខាងលើ ត្រូវបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី៕

មតិយោបល់